មនុស្សក្មេងចាស់ប្រុសស្រីយ៉ាងហោចណាស់ជាង២០០នាក់ បានត្រូវគេរាយការណ៍ថាបានកើតជំងឺផ្តាសាយធំ នៅក្នុងភូមិចំនួន ស្ថិតក្នុងឃុំណង់ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

បើតាមមន្រ្តីជំនាញក្រសួងសុខាភិបាលបាននិយាយថា ករណីកើតជំងឺផ្តាយសាយធំនិងឆ្លងរាលដាលក្នុងឃុំ​ខាង​លើ​បង្កឡើងដោយមេរោគផ្តាសាយនៅដើមរដូវវស្សា ។

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវតាម RFA ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ និងថាករណី​មាន​អាការៈ​ផ្ដាសាយ​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ និង​ទទួល​ឱសថ ហើយ​បើ​មាន​ករណី​សង្ស័យ​ណា​មួយ​សូម​ផ្ដល់​ព័ត៌មាន​បន្ថែម ឫ​មាន​សេចក្ដី​រាយការណ៍​ពី​ជំងឺ​គ្រុនក្ដៅ​ច្រើន​ក្នុង​ភូមិ ក្នុង​សាលារៀន ឫ​កន្លែង​ធ្វើការ សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ១១៥ ដើម្បី​ផ្ដល់​ដំណឹង​ជូន​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងជា​ប្រញាប់​ដែល​លេខ​ទូរស័ព្ទ​នេះ​លោក​អ្នក​នឹង​មិន​អស់​សេវា​ហៅ​ចេញ​នោះ​ទេ៕

Comments

comments