តារាចម្រៀង​ដ៏​ល្បី​លំដាប់​ពិភពលោក ម្ចាស់​បទ Gangnam Style លោក PSY ដែល​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​នេះ បាន​ចេញ​នូវ វី​ដេ​អូ​ចម្រៀង​ថ្មី​ចំនួន​២​បទ ក្រោយ​ពេល​បាត់​មុខ​ក្នុង​វិស័យ​សិល្បៈ​អស់​មួយ​រយៈ ។

ប៉ុន្តែ​លើក​នេះ​សម្រាប់​តារាចម្រៀង​កូរ៉េ លោក PSY មិន​បាន​ចេញ​តែ​មួយ​បទ​នោះ​ទេ គឺ​ចេញ​២​បទ ព្រម​ៗ​គ្នា​តែ​ម្តង ដែល​បទ​មួយ​មាន​ចំណងជើង​ថា «I lUV IT» គេ​ក៏​ឃើញ​មាន​វត្តមាន​លោក Pikotaro តារា​កំប្លែង​សញ្ជាតិ​ជប៉ុន ដែល​ជា​ម្ចាស់​បទ «PPAP» រូប​លោក បាន​ចូលរួម​សម្តែង​ក្នុង​បទ​មួយ​នេះ​ផង​ដែរ មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​យ៉ាង​ខ្លាំង និង​បទ​មួយទៀត «NEW FACE» ដែល​បទ​ទាំង​ពីរ​នេះ ពិតជា​ប្លែក មិន​ត្រឹមតែ​សាច់ភ្លេង​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ក្បាច់​រាំ ក៏​មិនធម្មតា​ដែរ ។

នៅ​ក្នុង​បណ្តាញ​សង្គម You Tube ត្រឹមតែ​២០​ម៉ោង ប៉ុណ្ណោះ បទ​ទាំង​២​នេះ មាន​អ្នក​ចូឡ​ទស្សនា​ប្រមាណ​៥​លាន​នាក់​ក្នុង​មួយ​បទ​ៗ ។ ចង់​ដឹង​ថា បទ​ថ្មី​របស់​លោក PSY ទាំង​២​នេះ តើ​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងណា? តោះ​សូម​ទស្សនា​មាននៅ​ខាងក្រោម​នេះ ៖

Comments

comments