រាជធានី​ភ្នំពេញ ៖ អង្រុត​សុំ​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អោយ​ដឹង​ប្រវត្តិ​ស្នេហា​ខ្លះ​ៗ របស់​លោក​អឿ​ន សុខា ហៅ​នាយ ហុងដា ក្នុង​វ័យ​៤៥​ឆ្នាំ លោក​បាន​បង្ហាញមុខ​ជាមួយ​ក្រុម​នាយ​កុយ នៅ​ស្ថានីយទូរទស្សន៍ CTN និង​បាយ័ន ។ តារា​កំប្លែង​រូប​នេះ អតីត​ជា​អ្នកសិល្បៈ​ល្ខោនបាសាក់ ត​វង្ស​ត្រកូល​តាំងពី​ជីតា​មក ។ នាយ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​១៩៧៩ ដែល​កាលនោះ​ជីតា​របស់​នាយ​ជា​តួយក្ស ឪពុក​និង​ម្តាយ​ជា​តួឯក ក្នុង​ក្រុម​ល្ខោនបាសាក់​បាក់ ស្រេង​ព្រួញ​មាស ។

នៅ​ឆ្នាំ​២០០០ នាយ​ហុងដា បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​សម័យ និង​សម្តែង ។ នៅ​ពេល​នាយ បាន​ចូលរួម​សម្តែង​កំប្លែង​ជាមួយ​ក្រុម​នាយ​កុយ ក្នុង​អំឡុង​ឆ្នាំ​២០០៧-២០០៨ នាយ​ក៏​មាន​ភាព​លេចធ្លោ​ទទួល​ការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​ទស្សនិកជន​រហូត​ទទួល​កេរ្តិ៍ឈ្មោះ​ល្បី ។ នាយ​ហុងដា ជួប​ប្រទះ​រឿងរ៉ាវ​ស្នេហា​បែកបាក់​ជាមួយ​ប្រពន្ធ គឺ​នាង​រ៉េ​ន សុធា​រី ហៅ​នាង​ឃ្មឹ​ប កាលពី​ឆ្នាំ​២០១០ ក្រោយ​ឈ្លោះ​គ្នា​ក្នុង​នាម​ជា​ភរិយា​ស្វាមី ហើយ​បាន​បែក​គ្នា​ទាំង​ចម្រូងចម្រាស ដោយ​បន្សល់​ទុក​នូវ​កូនប្រុស​ពីរ​នាក់ ។

តារា​កំប្លែង​នាង រ៉េ​ន សុធា​រី ហៅ ឃ្មឹ​ប ឫ​ខ្សុច មាន​វ័យ​ប្រមាណ​ជា​៣៥​ឆ្នាំ ។ ឃ្មឹ​ប បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៩​មក តាម​រយៈ​ឪពុក​របស់​នាង​គឺ​នាយ ជី វ៉ាន់ស៊ុយ ដែល​បាន​ទទួលមរណភាព​ហើយ ។ នាង ឃ្មឹ​ប បាន​រៀប​ការ​ជាមួយនឹង​នាយ ហុងដា ជា​រាមច្បង​រួម​ក្រុម ហើយ​បង្កើត​បានកូន​ទាំង​២ ក្រោយ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​១២​ឆ្នាំ ។

នាង រ៉េ​ន សុធា​រី ការ​មានឱកាស​សំដែង​ញឹកញាប់ និង​ទេព​កោសល្យ​ធ្វើ​ឱ្យ​មានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ដ​ទស្សនិកជន​នៅ​ទូ​ទាំង​ប្រទេស រហូត​ធ្វើ​ឱ្យ​មាន​កេ​រិ៍្ដ​ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​កំប្លែង ។ នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កំប្លែង និង​ចំរៀង​ប្រពៃណី និង​សម័យ​តាំងពី​កុមារភាព​មក ដោយ​ដំបូង​ច្រៀង​ជាមួយ​ឪពុក​នាង អ្នកចំរៀង​អា​យ៉ៃ​ឆ្លើ​ង​ឆ្លង ។ ពេល​ពេញវ័យ នាង​បាន​រៀប​ការ​ជាមួយ​លោក​អឿ​ន សុខា ហៅ​នាយ ហុងដា​នៅ​ឆ្នាំ​២០០០ ។ ពួក​គេ​មានកូន​ប្រុស​២​នាក់ គឺ​កូន​ទី​១-​ឈ្មោះ​ថា​រី សុខ​ខេន គិត​មក​ដល់​២០១៧​នេះ អាយុ​ប្រហែល​១៦​ឆ្នាំ និង​ទី​២-​ឈ្មោះ​ថា​រី សុខ​ខេ​ម អាយុ​៩​ឆ្នាំ ។ ក្រៅពី​សំដែង​កំប្លែង ច្រៀង​កាត់សក់​តាម​រោងការ​តាម​បណ្ដា​ខេត្ដ​-​ក្រុង​នានា សំដែង​ភាពយន្ដ​រឿង​កំប្លែង​ខ្លី​ៗ បែប​អប់រំ ថត​ចំរៀង​កាយវិការ​ខារ៉ាអូខេ និង​ថត​ស្ប៉ត​ឱ្យ​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស ។

ខណៈ​ទទួល​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​កំប្លែង នៅ​ឆ្នាំ​២០០៩ អ្នក​ទាំង​ពីរ​ចាប់ផ្ដើម​រកាំរកូស​នឹង​គ្នា​ដោយ​មានការ​សង្ស័យ​ប្រចណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ញឹកញាប់ ។ រហូត​ដល់​ដើមឆ្នាំ​២០១០ អ្នក​ទាំង​២ បាន​ចែកផ្លូវ​គ្នា​ដើរ​ដោយ​លែងលះ​គ្នា ហើយ​នាយ ហុងដា ជ្រើសរើស​យក​កូនប្រុស​ច្បង​ទៅ​ចិញ្ចឹម រីឯ​នាង​ឃ្មឹ​បយក​កូនប្រុស​ប្អូន​ទៅ​ចិញ្ចឹម ។ ទោះជា​យ៉ាងនេះ​ក្ដី​គូ​ស្វាមី​ទាំង​២​បាន​រាប់អាន​គ្នា​ជា​បងប្អូន​វិញ​ម្ដង ។ បញ្ហា​លែងលះ​គ្នា​រវាង​នាយ​ហុងដា និង​នាង​ឃ្មឹ​ប​នេះ ដំបូង​ជា​បញ្ហា​កើតឡើង​បន្ដិចបន្ដួច​ដោយ​នាង​ចោទ​ថា នាយ​ហុងដា​ដើរ​លេង​ផឹកស៊ី​ពេល​យប់​មិន​គិត​ប្រពន្ធ​កូន​ស្ទើរ​រាល់ថ្ងៃ ។ មាន​ពេល​ខ្លះ​នាង​ឃ្មឹ​ប​ព្រមាន​នាយ​ហុងដា​ថា បើ​មិន​កែ​ចរិត​ទេ​នោះ នាង​នឹង​លែងលះ ។ ចំណែក​នាយ​ហុងដា បាន​ចោទប្រកាន់​នាង​ឃ្មឹ​ប​វិញ​ថា ដោយសារ​នាង​ឃ្មឹ​ប​ចេះ​តែ​រករឿង​នាយ​ពេក ទើប​នាយ​ដើរ​លេង​យប់ ។ ការ​ប្រេះឆា​គ្នា​បន្ដិច​ម្ដង​ៗ ជា​ច្រើន​ខែ​រហូត​ដល់​ដើមឆ្នាំ​២០១០ រឿងរ៉ាវ​បាន​បញ្ចប់​ដោយ​ការ​លែងលះ​គ្នា ចែកទ្រព្យ​សម្បត្ដិ និង​ចែក​កូន​គ្នា​ម្នាក់​មួយ ។

ទោះបី​ការ​រស់នៅ​បែក​គ្នា​ក៏​ដោយ ក៏​ជា​រៀង​រាល់​រាត្រី​អ្នក​ទាំង​២ នៅ​តែ​ជួប​មុខ​គ្នា​ដោយ​សំដែង​កំប្លែង​ជាមួយ​គ្នា​នៅ​ក្នុង​ភោជនីយដ្ឋាន ហេង ឡាយ ជាមួយ​នាយ​កុយ និង​ជា​រៀង​រាល់​សបា្ដហ៍ ព្រមទាំង​សំដែង​ជាមួយ​គ្នា​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ CTN និង​ទូរទស្សន៍​បាយ័ន ។ អ្នក​ទាំង​ពីរ​នៅ​តែ​និយាយ​គ្នា​ធម្មតា ក្នុង​លក្ខណៈ​ជា​មិត្ដភក្ដិ​រួម​អាជីព លែង​ជា​ប្ដី​ប្រពន្ធ​ដូច​មុន​ទៀត​ហើយ ។

ការ​លែងលះ​គ្នា​នេះ នាង​ឃ្មឹ​ប​និយាយ​ថា ពួក​គេ​មិន​បាន​លែងលះ​ដល់​តុលាការ​ទេ គឺ​សំរេចចិត្ដ​ត្រឹមតែ​ភូមិ​-​ឃុំ​-​សង្កាត់​ប៉ុណ្ណោះ ។ នាង​ឃ្មឹ​ប​និយាយ​ថា ក្រោយ​ពី​លែងលះ​ជាមួយ​ប្ដី ៦​ទៅ​៧​ខែ​មក នាង​មិន​ទាន់​ជាប់​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ទេ តែ​ចំណែក​នាយ​ហុងដា អតីត​ប្ដី​របស់​នាង​វិញ មាន​ស្រី​ថ្មី​ទៀត​ហើយ​តាំងពី​មិន​ទាន់​លែងលះ​គ្នា​ម្ល៉េះ ។ ការ​លែងលះ​នេះ គឺ​មក​ពី​រស់​មិន​ចុះសំរុង​នឹង​គ្នា​ដោយសារ​ការ​ប្រចណ្ឌ ។

ក្រោយ​ពី​លែងលះ​គ្នា​រួច​ហើយ លោក​អឿ​ន សុខា ហៅ​នាយ ហុងដា បាន​ជួបនឹង​ប្រពន្ធ​ទី​២​របស់​លោក​មានឈ្មោះ​ថា ស៊ឹ​ម ច​ន្ធី ហៅ​អាកា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ប្រពន្ធ​ក្រោយ​ទើប​បង្កើត​បានកូន​ស្រី​ម្នាក់ អាយុ​៦​ខែ ។ នាង​ក៏​ត្រូវ​ឃាតក​រឹត​.​ក​សម្លាប់​នឹង​ខ្សែ​ឆ្នាំងអ៊ុត ក្នុង​បន្ទប់​គ្មាន​លេខ អគារ​ខុន​ដូរ ជាន់​ទី​៥ ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១១​និង​៤១​នាទី ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧​នេះ ៕

Comments

comments