បរទេស ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​រូបភាព​នារី​ស៊ិ​ច​ស៊ី​ជាមួយ​កូន​ក្មេង ស្ទើរតែ​ឃើញ​ដល់​រាង​កាយ ត្រូវ​បាន​ចែករំលែក​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ យ៉ាង​ផុលផុស​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងពី​សំណាក់​ប្រជា​ជន​ថៃ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​អ្នក​និយាយ​លេង​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុ​ជាមួយ​ចំនួន បាន​ទាយ​យក​រូបភាព​ទាំងនោះ ដាក់​ថា ជា​ស្ដ្រី​ខ្មែរ​ក៏​ចេះ​ស្លៀក​ខ្លី​ទៅ​វិញ ថែម​ទាំង​សរសេរ​បន្ថែម​ទៀត​ថា នៅ​ឆ្នេរមាត់​សមុទ្រ​ក្រុងព្រះសីហនុ ឥឡូវ​ក៏​មិន​ចាញ់​នៅ​សមុទ្រ​ប្រទេស​លោក​ខាងលិច​ឡើយ ។

ប៉ុន្តែ​ប្រភព​ពិត​នៃ​រូបភាព​ទាំងនោះ គឺ​ចេញ​មក​ពី​ប្រទេស​ថៃ​ទៅ​វិញ​ទេ រូបភាព​ដែល​រង​នូវ​ការ​រិះគន់​វាយប្រហារ​នេះ ត្រូវ​បែកធ្លាយ​ផ្សាយ​បន្ត​គ្នា​ទៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទ្វី​ត​ទ័​រ​ថៃ ។ ហើយ​ការ​រិះគន់​នេះ ដោយសារ​តែ​ក្នុង​រូបភាព ជា​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​នៅឡើយ ស្ថិត​ក្នុង​ស្លៀកពាក់​ឈុត​ហែល​ទឹក ដើរ​លើ​ឆ្នេរ​នៅ​មាត់សមុទ្រ បង្ហាញ​ឆ្លុះ​ពី​រាង​កាយ ស្ទើរតែ​ឃើញ​កេរ្តិ៍ខ្មាស រួម​ជាមួយ​កូនប្រុស​តូច ស្ថិត​ក្នុង​ឥរិយាបថ​បែប​នេះ​មើលទៅ​ហាក់​មិន​សមរម្យ​ក្នុង​នាម​ជា​ម្ដាយ ។

បន្ទាប់​ពី​មានការ​រិះគន់​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត កាលពី​នៅ​ថ្ងៃ​ទី​១១ ឧសភា ២០១៧ ស្ត្រី​ខាងលើ​បាន​ផ្តល់​បទ​សម្ភាស​ជាមួយនឹង​ទូរទស្សន៍​ថៃ Albright ដោយ​រូប​នាង​ទទួលស្គាល់​ថា រូបភាពនិងវីដេអូ​របស់​គាត់ថតអំឡុងដើមខែឧសភា​ នាង​និង​ប្តី​មិន​បាន​យល់​ថា វាមិន​សមរម្យ​ និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សង្គម​នោះ​ឡើយ ហើយ​រូបភាព​ទាំងនេះ​ ត្រូវ​បាន​គេ​លួច​វា​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​បង្ហាញ​ចេញ​ជា​សាធារណៈ ក្នុង​នោះ​នាង​ដាក់​ការ​សង្ស័យ​លើ​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​នាងផង​ដែរ ៕

ទស្សនាវីដេអូឃ្លីបមាននៅខាងក្រោមនេះ ៖