រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សាងសង់​បង្គន់​សាធារណៈ​មួយ​យ៉ាង​ទំនើប សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​និង​ហាត់ប្រាណ​ប្រើប្រាស់ ។

នេះ​បើ​តាម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស ដែល​អះអាង​យ៉ាង​ដូច្នេះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ។

បើ​តាម​លោក​អភិបាល​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់ថា ជា​មេដឹកនាំ​សម្បូរ​អនុសាសន៍​និង​បទបញ្ជា​ប្លែក​ៗ ការ​សង់​បង្គន់​ទំនើប​នេះ ដើម្បី​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​មក​កម្សាន្ត​និង​ហាត់ប្រាណ​កាន់តែ​ច្រើន​នៅ​សួនច្បារ DN ឬ សួន​ក្តាន់​ពីរ ស្ថិត​តាម​បណ្តោយ​កំណាត់​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី ៕

Comments

comments