រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ នៅ​ក្នុង​អំឡុង​ទស​វត្ស​ទី​៨០​និង​៩០ លោក ខៃ ប្រសិទ្ធ បាន​បង្ហាញ​វត្តមាន​រូ​ថត​ថ្មី របស់​លោក​ជាមួយនឹង​រថយន្ត Range Rover និង​វិឡា​ធំ​មួយ ក្នុង​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក ហ្វី​លី​ព បាន​ផ្សាយ​នៅ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ ឧសភា ២០១៧​នេះ ។

ម្ចាស់​គម្រោង​សប្បុរសធម៌ “​សា​វិ​ន​កម្ពុជា​” លោក សា​វិ​ន ហ្វី​លី​ព បាន​បញ្ជាក់​អោយ​ដឹង​ថា លោក ខៃ ប្រសិទ្ធ មិនសូវ​មាន​ពេលទំនេរ​លេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ ព្រោះ​បង សិទ្ធ រវល់​នឹង​ហាង​អាហារ​ថៃ​ថ្មី ដែល​គាត់​ទើបតែ​ទិញ​បើក​ថ្មី ។ បច្ចុប្បន្ន លោក ខៃ ប្រសិទ្ធ រស់នៅ​ក្នុង​រដ្ឋ Brisbane ប្រទេស​អូស្ត្រាលី ជាមួយ​កូនប្រុស​ច្បង វ័យ​ប្រមាណ​ជិត​២៥​ឆ្នាំ ឈ្មោះ ខៃ សិទ្ធ​លី​ស័​ក្ត ហៅ​ម៉ៃ​ឃើ​ល ជា​ដំណក់ឈាម​អ្នក​នាង ពិសិដ្ឋ ពិ​លី​កា រួម​រស់នៅ​ជាមួយ​ភរិយា​ថ្មី​របស់​លោក ដែល​មានកូន​ប្រុស​-​ស្រី​ចំនួន​៣​នាក់​ទៀ​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា លោក សា​វិ​ន ហ្វី​លី​ព ជា​តារាភាពយន្ត​ខ្មែរ និង​ជា​ម្ចាស់​គម្រោង​សា​វិ​ន​កម្ពុជា ដែល​ជា​អ្នក​ស្វែងរក​ជំនួយ​ផ្ដល់​អណ្ដូងទឹក​ស្អាត​ដល់​សហគមន៍​ក្រីក្រ ដើម្បី​ជួយ​កុមារ និង​ជន​ពិការ​នោះ មូលនិធិ​របស់​លោក​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​សប្បុរសជន​នានា ហើយ​អ្វី​ដែល​វិសេស​ជាងគេ​នោះ គឺ​បាន​លោក ខៃ ប្រសិទ្ធ ចេញ​មុខ​ស្វែងរក​មូលនិធិ​ពី​ទឹកដី​អូស្ត្រាលី ៕

Comments

comments