រាជធានី​ភ្នំពេញ ៖ នាយ​ហុង ដា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជុំវិញ​រឿង​ដែល​អ្នក​នាង​ឃ្មឹ​ប បាន​បរិយាយរូប​លោក​ពាក់ព័ន្ធ​នឹង​រឿង​អតីត ការ​លែងលះ​កាល​នេះ គឺ​មក​ពី​រស់​មិន​ចុះសំរុង​នឹង​គ្នា ​ដោយសារ​ការ​ប្រចណ្ឌ​នាយ​មាន​ស្រី និង​ញៀន​លេងល្បែង​ថែម​ទៀត​ផង ។ ការ​ប្រតិកម្ម​រំលឹក​រឿង​អតីតកាល​នា​ពេល​នេះ ខណៈ​ដែល​លោក​កំពុង​តែ​ខូចចិត្ត​ប្រពន្ធ​ក្រោយ​ចាកចេញ​គ្មាន​វិល​វិញ និង​កំពុង​ធ្វើបុណ្យ​៧​ថ្ងៃ នៅ​ថ្ងៃ​ទី​១៦ ឧសភា ២០១៧ នេះ​ ។

លោក​អឿ​ន សុខា ហៅ​នាយ ហុងដា ក្នុង​វ័យ​៤៥​ឆ្នាំ លោក​បាន​ថ្លែង​ប្រាប់អ្នកយកព័ត៌មានអង្រុតអោយដឹងថា «​យើង​និយាយ​អី​យើង​គួរ​គិត​(​សំដៅលើ​នាង​ឃ្មឹ​ប​) ធ្វើ​ជា​មនុស្ស​យើង​អាច​កុហក​អ្នក​ដទៃ​.. តែ​យើង​មិន​អាច​កុហក​ខ្លួនឯង​បាន​ទេ​… ចឹ​ង​យើង​ធ្វើ​អី​ខ្លួន​យើង​ៗ​ដឹង​ហើយ​…​ណា លទ្ធផល​យើង​ទទួល​បាន​ម៉េច​យើង​ដឹង​ហើយ​» ។ លោក​ហុង ដា សុំ​ថា «​ចឹ​ង​ខ្ញុំ​សុំ​បវរ​ណា​(​សូមកុំ​ឲ្យ​)​យើង​ណា​!… ទុក​ផ្លូវ​សម្រាប់​ខ្លួនឯង​ទៅ​.. កុំ​ព្យាយាម​បំផ្លាញ​អ្នក​ដទៃ​ ដើម្បី​សេចក្តីសុខ​របស់​ខ្លួនឯង.. ទាំងនេះ​គឺជា​ការ​ទុក​ឱកាស​អោយ​នាង​ឃ្មឹ​ប​កែខ្លួន​ទៀត.. ហើយ​សុំ​អោយ​អូន​​ឈប់​ៗ​និយាយ​អ្វី​ដែលបំផ្លាញ​អ្នក​ដទៃ​ដើម្បី​ខ្លួនឯងទៀតទៅ​» ។

សូម​បញ្ជាក់​ថា អ្នក​នាង​ឃ្មឹប ដែល​មានមុខ​ជាំ​ស្បែក​ខ្មៅ ប្រែជា​មនុស្ស​មើល​មិន​ស្គាល់​ បាន​បង្កជាការ​ភ្ញាក់ផ្អើលពេល​នាង​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ព្រោះ​ចង់​ជួប​កូនប្រុស ក្រោយ​ពេល​ដឹង​ដំណឹង​ថា កូន​បាន​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​ លោក ហុងដា អតីតប្តីខ្លួន ។ កូនប្រុស​នាង​ត្រូវ​សង្គម​មិន​ឱ្យ​តម្លៃ​ដោយ​នាង​និយាយ​ថា កូនប្រុស​នាង​ត្រូវ​បាន​នាយ​ហុង ដា អះអាង​ថា យក​ទៅ​ចិញ្ចឹម មិន​ឲ្យ​នាង​យក​ទៅ​ចិញ្ចឹម​ឡើយ​តាំងពី​លែង​គ្នា ។ កូនប្រុស​ដែល​ក្លាយជា​ឃាតក​នោះ កាលពី​តូច​គឺ​រៀន​ពូកែ និង​ស្តាប់បង្គាប់​ឪពុក​ម្តាយ តែ​ដល់​បែក​ពី​នាង​រាប់​ខែ​ឆ្នាំ បែរជា​ធ្លាក់ខ្លួន​ទៅ​ជា​ញៀន​ថ្នាំ​បែប​នេះ នាង​ពិតជា​ភ្ញាក់ផ្អើល​មិន​នឹក​ស្មាននោះ​ឡើយ ។

អ្នក​នាង​រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប បាន​ប្រសាសន៍​បែប​នេះ ទាំង​ទឹកភ្នែក នឹង​អួល​ដើម​ក​ផង ពេល​ដែល​នាង​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​មួយ កាលពី​ម៉ោង​ជិត​១១​យប់​ថ្ងៃ​១៥ ខែឧសភា ឆ្នាំ​២០១៧ ។ នាង​ឃ្មឹ​ប​ថា ខ្ញុំ​បានដឹង​ដំណឹង​ថា​កូន បាន​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​លោក ហុងដា គ្រាន់តែ​ដឹង​ភ្លាម ខ្ញុំ​ចង់​មក​ទាំង​យប់​ភ្លាម​ៗ តែ​ដោយ​ជីវភាព​ខ្វះខាត ទម្រាំ​ខ្ចី​លុយ​គេ​បាន​៥០០​បាត ទើប​មាន​សោ​ហ៊ុ​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ​យប់​ហើយ ដូច្នេះ​រង់ចាំ​ស្អែក​សឹម​ទៅ​ជួប​កូន ។

ស្រប​ពេល​ដែល​នាង​ត្រូវ​គេ​ចោទ​ថា យកប្តី​គេ យកប្តី​ឯកឧត្តម ឬ​ប្តី​នៅ​អា​មេ​រិ​ក ទៅ​នៅ​ទីនោះ​ដែល​ធាតុ​ពិត​នាង​ទៅ​បន្ទាយ​មាន​ជ័យ នៅ​ជាមួយ​លោកឪពុក​ជី​វ៉ាន់ស៊ុយ ហើយ​បួន​ឆ្នាំ​ក្រោយ​បាន​ជ្រើស​យកប្តី​មួយទៀត កុំ​ឲ្យ​គេ​ថា​យើង​ជា​ស្ត្រី​នៅ​ម្នាក់ឯង ។ នាង​សារភាព​ទៀត​ថា ការ​ដែរ​បាន​លែងលះ​គ្នា ព្រោះ លោក​ហុង ដា គាត់​ញៀន​ល្បែង​ហើយ​និង​ស្រី ព្រោះ​នាង​បាន​និយាយ​រួច​ហើយ​ថា ឲ្យ​ខំ​រក​លុយ​ទិញ​ដី​ធ្វើ​ផ្ទះទុក ដើម្បី​រស់នៅ​កុំ​ឲ្យ​ជួល​គេនៅទៀត ។ នាង​បន្ត​ថា ហើយ​បើ​ប្តី​មាន​ស្រី​ក៏​មាន​ទៅ តែ​ស៊ី​ហើយ​ឲ្យ​លុយ​ទៅ តែ​បំណង​នេះ មិន​បាន​សម្រេច​នោះ​ទេ ទើប​នាង​ឈប់​និយាយ និង​លែងលះ​គ្នា​តែ​ម្តង ។ រាល់ថ្ងៃ​នាង​បាន​ទៅ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ សុខចិត្ត​ទៅ​ធ្វើស្រែ​បេះ​បន្លែ និង​រាវ​ខ្យង​ខ្ចៅ​លក់ ដើម្បី​បិទ​រឿងរ៉ាវ​មិន​ឲ្យ​គេ​ដឹង​ឡើយ ៕

 

Comments

comments