ភ្នំពេញ ៖ តារា​កំប្លែង និង​ជា​តារា​សម្ដែង​ល្បីឈ្មោះ គឺ​លោក ចែ​ម សា​រឿ​ន ហៅ​នាយ​គ្រឿន បែក​រយះ​ដូច​គេ​កាប់ ត្រូវ​ពេទ្យ​ដេរ​ចំនួន​៨​ថ្នេរ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ឧសភា ២០១៧ អ្វីជាការ​ពិតនោះគឺ​ដោយសារ​តែ​លោក​លេង​បាល់ ហើយ​បាន​តែ​តបាល់​ទង្គិច​ចំ​ក្បាល​គ្នា​ជាមួយនឹង​មិត្ត​រួម​ក្រុម ប៉ុន្តែ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា ប្អូនប្រុស​នាយ​ពែ​ក​មី មាន​របួស​ដោយសារ​តែ​គេ​វ៉ៃ ឬ​ត្រូវ​គេ​កាប់​អោយ​រយះ ដោយសារ​តែ​បំប៉ោង​ព័ត៌មាន​ទាំងអស់​នឹង​ហើយ ធ្វើ​អោយ​នាយ​ពែ​ក​មី​ចេញ​មក​បកស្រាយ ។

នាយ​ពែ​ក​មី​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឲ្យ​ដឹង​ថា នាយ​គ្រឿន បែក​រយះ​លើ​ចិញ្ចើម​ចំ​ខាង​ស្នាំ គឺ​បែក​រយះ​ធំ​មិនធម្មតា ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​លេង​បាល់​នៅ​ម្ដុំ​ឫស្សី​កែវ ហើយ​បែក​រយះ​ចំ​ពេល​លោត​ទៅ​តែ​តបាល់បុក​ចំ​ក្បាល​គ្នា ស្នាម​បែក​មាន​សភាព​ធំ ដោយ​ក្រោយ​បញ្ជូន​ទៅ​ពេទ្យ គឺ​ដេរ​អស់​៨​ថ្នេរ ។ នាយ​ពែ​ក​មី​នៅ​តែ​អះអាង​ថា នាយ​គ្រឿន​អត់​មានរឿង​អ្វី​ជាមួយ​អ្នក​ណា បណ្ដាល​អោយ​មាន​របួស​រយះ​ថ្ងាស​ទេ ដោយ​របួស​រយះ​ចិញ្ចើម គឺ​លែង​បាល់​តែ​ត្រូវ​ក្បាល​គ្នា​សុទ្ធសាធ ។

លោក​ទទូចសុំថា អ្នកខ្លះ​បាន​យក​ស្នាម​របួស​របស់​ប្អូន​លោក​ទៅ​បង្ហោះ​ថា​ ​ត្រូវ​គេ​វ៉ៃ​ទើប​រយះ​ចិញ្ចើម ហើយ​បណ្ដាល​អោយ​មានការ​យល់​ច្រ​លំនៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ។ អ្វី​ដែល​លោក​ខកចិត្ត​គឺ​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន មិន​បាន​សួរនាំ​ពី​បញ្ហា​ដែល​បាន​កើតឡើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​បាន​ផ្សាយ​តាម​ការ​បង្ហោះ​ដែល​បណ្ដាល​អោយ​មានការ​ភាន់​ច្រ​លំ​ពីរ​បួស​ស្នាម​នោះ ។

លោក​និយាយ​ថា «​វា​(​នាយ​គ្រឿន​)​តា​ចឹ​ង​ហើយ ! ចូល​ចិត្ត​លេង​បាល់​ជា​ប្រចាំ ជា​ពិសេស​អោយ​តែ​មាន​ពេល​ម៉ោង​ឈប់​សម្រាក​ពី​ការ​ថត គឺ​សូ​ម្បី​តែ​ទំនេរ​តែ​មួយ​ម៉ោង​ឬ​២​ម៉ោង ក៏​រត់​ទៅ​លេង​បាល់​ដែរ ។ ទៅ​ថត​រឿង​អី​កើត? អ្នក​ណា​យក បើ​វា​អស់​ចិញ្ចើម ហើយ​រយះ​ចំ​លើ​មុខ​ចឹ​ង តារ​បូស​ចឹ​ង គេ​កាត់​ប្លង់​វា ឬ​ដូរ​ចេញ​ហើយ គឺ​មិនមែន​សុខចិត្ត​ចាំ​ទេ នេះ​បើ​តាម​ខ្ញុំ​គិត​ព្រោះ​ខ្ញុំ​មិន​ជឿ​ថា​ចាំ​វា​ម្នាក់ គេ​សុខចិត្ត​ស្ទះ​ទេ​!» ។

ជាមួយគ្នានេះដែរនាយ​ពែ​ក​មីក៏បាន​បញ្ជាក់​ថា នាយ​គ្រឿន​នៅ​តែ​អាច​ថត​កម្មវិធី​ទូរទស្សន៍ និង​កម្មវិធី​កំប្លែង​ដោយ​គ្មាន​ការ​ប៉ះពាល់ តែ​សម្រាប់​ការ​ថតកុន គឺ​ពិតជា​មិន​អាច​អោយ​គេ​រង់ចាំ​ទេ ដោយសារ​តែ​របួស​ដែល​នាយ​គ្រឿន​កើតឡើង​គឺ​ចំ​ផ្ទៃមុខ ដែល​មិន​អាច​បិទ​បាំង ដោយសារ​តែ​លោក​រក​លុយ​នឹង​មុខ ហើយ​បើ​មាន​របួស​លើ​មុខ គឺ​ពិតជា​ប៉ះពាល់ ។

យ៉ាងណាមិញ​នាយ​គ្រឿនប្រាប់​​ថា ស្ថានភាព​បែប​នោះ ប្រហែល​មិន​មាន​ច្រើន​ទេ​សម្រាប់​នាយ ហើយ​នាយ​ចាត់​ទុក​ថា លោក​ស៊យ​ក្នុង​ពេល​លេង​បាល់ ទើប​បណ្ដាល​អោយ​លោក​មាន​របួស​បណ្ដាល​អោយ​លោក​សម្រេចចិត្ត​ផ្អាក​ថត​ដោយ​ស្នើ​អោយ​ផលិតករ​ដូរ​តួ ឬ​រង់ចាំ​រហូត​ដល់​លោក​ដុះ​ចិញ្ចើម និង​បាត់​ស្នាម​លើ​របួស ។ លោក​បន្ត​ថា មិន​សោកស្ដាយ​ទេ ធ្វើ​ម៉េច​បើ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​បែប​ហ្នឹង ដែល​លោក​បញ្ជាក់​ថា ភាគី​ម្ខាង​ទៀត​ក៏​មិន​បាន​តាំងចិត្ត ៕

Comments

comments