រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត នាយ​ហុង ដា បាន​ចេញ​នូវ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​មួយ​នៅ​មុន​នេះ​បន្តិច ព្រមាន​អ្នក​នាង​ឃ្មឹ​ប ដែល​ជា​អតីត​ភរិយា​ដ៏​ល្អ​លេខ​១​របស់​នាយ ឲ្យ​ចេញ​មុខ​បកស្រាយ​តាម​ការ​ឡាយ​វី​ដេ​អូ​ជា​សាធារណៈ ដើម្បី​សុំ​ទោស​ដល់​លោក​ទៅ នោះលោក​អត់ឱន​អោយ ។ ការ​ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ជា​ថ្មី​ម្តងទៀត​នេះ បន្ទាប់​ពី​អ្នក​នាង​ឃ្មឹ​ប បាន​បរិយាយ​រូប​លោក​ពាក់ព័ន្ធ​នឹង​រឿង​អតីត ការ​លែងលះ​កាល​នេះ គឺ​មក​ពី​រស់​មិន​ចុះសំរុង​នឹង​គ្នា ដោយសារ​ការ​ប្រចណ្ឌ​នាយ​មាន​ស្រី និង​ញៀន​លេងល្បែង​ថែម​ទៀត​ផង ។

លោក​អឿ​ន សុខា ហៅ​នាយ ហុងដា បាន​ថ្លែង​បញ្ជាក់​ក្នុង​វី​ដេ​អូ​អោយ​ដឹង​ថា មើលទៅ​ឃើញ​ដដែល​ៗ​ពេក​..​ម្តង​ហើយ​…​ម្តងទៀត​..ៗ ការ​ដែល​បរិហារ​លើ​រូប​លោក​នេះ​នាំ​អោយ​ប្រិ​យ​មិត្ត​យល់​ច្រឡំ​ថា លោក​ជា​មនុស្ស​អាក្រក់ ។ នាយ​លើក​ឡើង​ថា បើ​អ្នក​នាង​ឃ្មឹ​ប ចង់អោយ​គេ​ជួយ! ម៉េច​ក៏​មក​និយាយ​តែ​ពី​រឿង​លោក​ទៅ​វិញ? ម៉េច​មិន​និយាយ​ពី​ខ្លួនឯង​ផង​ទៅ​! នេះ​យើង​ចង់អោយ​គេ​ជួយ វា​ស្រួល​តើ ! វេទនា…ពិបាក…​និយាយ​អ៊ីចឹង​ៗ​ទៅ​គេ​ជួយ​យើង​ហើយ ។ ម៉េច​បានជា​មក​សម្លាប់​អ្នក​ដទៃ! ដើម្បី​ខ្លួន ធ្វើ​ចឹ​ង​អត់​សមរម្យ​ទេ​… ។

ចង់​ជ្រាប​កាន់តែ​ច្បាស់ សូម​ទស្សនា​វី​ដេ​អូ​ឃ្លី​ប​ដូច​ខាងក្រោម​នេះ ៖

 

Comments

comments