ភ្នំពេញ ៖ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ឧសភា ២០១៧​នេះ​ថា ដោយ​មាន​សំណូមពរ​ពី​បងប្អូន និង​ភ្ញៀវ​ទេសចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ balance wheel ដាក់​បម្រើ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដើម្បី​ជិះ​កម្សាន្ត​ទស្សនា​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ ។

សូម​បញ្ជាក់​ថា balance wheel គឺជា​ប្រភេទ​ទោចក្រយាន​ចល័ត​, ដែល​មាន​តុល្យភាព​លំនឹង​ដើរ​ដោយ​ថាមពល​ថ្ម​សាក ជា​ធម្មតា​វា​មាន​កង់ស្វ័យប្រវត្ត​២ នៅ​ពី​ម្ខាង​ទៅ​ម្ខាង អ្នក​ជិះ​កង់​ត្រូវ​ឈរ​កាន់ចង្កូត ។ ទោះជា​យ៉ាងណា លោក​សាំ ពិសិដ្ឋ នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅឡើយ​ទេ​ថា ការ​ជិះ balance wheel លេង​កម្សាន្ត​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ​នេះ ត្រូវ​គិតថ្លៃ​សេវា ឫ​មួយ​ក៏​ឥត​គិតថ្លៃ នោះ​ទេ ៕

Comments

comments