ភ្នំពេញ ៖ គ្រាន់តែ​មើលឃើញ​ភ្លាម ក៏​ព្រឺក្បាល​ខ្ញាក និង​ព្រឺរោម​ស្ទើរតែ​ពេញ​ខ្លួន​ដែរ​! នៅ​ពេល​ដែល​បាន​ចូល​មើល Profile ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ ហាស់ ឌី​ជូរ​លី​ន ដែល​បាន​ធ្លាក់​ពីលើ​ជាន់​ទី​១២ នៃ​អគារ​ខុន​ដូរ និង​សណ្ឋាគារ​កា​ហ្សា CA&SA ក្នុង​តំបន់​កោះ​ពេជ្រ កាលពី​វេលា​ម៉ោង​០២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា ២០១៧ មាន​ជាប់​រូប​ម្យ៉ាង​ពេលក្រឡេក​មើលមួយ​ភ្លែតនោះ​។

នៅ​ក្នុង​រូប Profile គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន ធ្វើ​ឲ្យ​មិត្តភក្តិ​មួយ​ចំនួន​មាន​ច​ម្ង​ល់ ព្រោះ​នៅ​ត្រង់​ផ្ទែ​ខ្មៅ ក្រោយ​រូបភាព​នា​រីង​គ្រោះ មាន​ជាប់​មុខ​មនុស្ស​ស្រី​ម្នាក់​ទៀត អោនមុខចុះហាក់កើតទុក្ខ ឈរ​នៅ​ពី​ក្រោយ​ខ្នង​នារី​ជា​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​មួយ​ចំនួន ដែល​ជា​មិត្តភក្តិ​របស់នារី​រង​គ្រោះ មានការ​ឆ្ងល់​ក្នុង​ចិត្តជា​ខ្លាំង​មិនដឹង​ថា ជា​រូបមនុស្ស ឫ​ក៏​ជា​រូប​ខ្មោច​នោះ​ទេ? ប៉ុន្តែបើ​តាម​អ្នកមើលម្នាក់​និយាយ​ថា រូបថតនោះ នាងថត​ពេល​បុណ្យ Halloween ចឹ​ង​ហើយ មនុស្ស​ផ្សេង​ៗ​គេ​តែងខ្លួន​ស្លៀក​ខ្មៅ​មុខខ្មោច​ចឹ​ង​ទេ កុំ​ឆ្ងល់​ពេក ។

ការចាប់អារម្មណ៍​របស់​ប្រធាន​សមាគម «​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​» អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ឯណេះ​វិញ បាន​បញ្ចេញ​ចំណាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​មក​ថា «​បង​មិនដឹង​ថា រូប​នេះ​គាត់​ថត​ពី​ពេល​ណា ឬ​ក៏​គាត់​ថត​នៅ​រោងកុន​! តែ​បង​ឃើញ​នៅ​ក្រោយ​គាត់​គួរ​ឲ្យ​ខ្លាច​។ បង​មិន​ច្បាស់​ទេ អាច​ជា Backgroun Banner នៅ​រោងកុន​ក៏​មិនដឹង​!»​។

សូម​បញ្ជាក់​ថា ការ​ប្តូរ Profile គណនី​ហ្វេ​ស​ប៊ុ​ក​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​១២​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៨ ឧសភា ២០១៧ ពោល​គឺ ប្តូរ​រូប​នេះ មុន​ពេល​កើតហេតុ​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ជាន់​ទី​១២ ប្រមាណ​ជា​១៤​ម៉ោង​ប៉ុណ្ណោះ ។ គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ ឧសភា នេះ នារី​រង​គ្រោះ​គឺ​មិន​បាន​ប៉ះពាល់​ដល់​ជីវិត​នាង​នោះ​ទេ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ខណៈ​នេះ នាង​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​របស់​ក្រុម​គ្រូពេទ្យ​ផង​ដែរ ។

សូម​រំលឹក​ថា មិន​ដល់​១​ស​ប្តា​ហ៍​ផង នៅ​ទីតាំង​អគារ​ខុន​ដូរ​CA&SA មាន​នារី​២​នាក់​ហើយ​ដែល​ករណី​ទី​១​នោះ នារី​រង​គ្រោះ​ឈ្មោះ សោម ស្រី​ពេជ្រ អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ខោអាវ​តាម​អន​ឡាញ បាន​លោត​ពីលើ​ជាន់​ទី​៦​របស់​សណ្ឋាគារ CA&SA កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ឧសភា ២០១៧ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​មូលហេតុ​នោះ គឺ​មាន​ជម្លោះ​ជាមួយ​សង្សារ ។ ការ​ភ្ញាក់ផ្អើល​សារ​ជា​ថ្មី បន្ទាប់​ពី​នារី​ស្រស់​ស្អាត​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កញ្ញាឯក​ប្រ៊ី​ស្តុ​ន បាន​ធ្លាក់​ពីលើ​ជាន់​ទី​១២ នៃ​អគារ​កាលពី​វេលា​ម៉ោង​០២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា ២០១៧ ។ អគារ​ខុន​ដូរ និង​សណ្ឋាគារ​កា​ហ្សា CA&SA ក្នុង​តំបន់​កោះ​ពេជ្រ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ នារី​រង​គ្រោះ​ដែល​មានឈ្មោះ​ហាស់ ឌី​ជូរ​លី​ន អាយុ​១៧​ឆ្នាំ ជា​កញ្ញាឯក​សំបក​កង់​រថយន្ត Bridgestone នារី​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ យ៉ាងណា​ក៏​ដោយ ករណី​នេះ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ​ថា ជា​រឿង​ឃាតកម្ម ឬ​អត្តឃាត ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ នៅឡើយ ៕

 

Comments

comments