លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ថា នា​ពេល​ខាង​មុខ លោក​នឹង​រៀបចំ​តំបន់​ព្រំដែន​ឲ្យ​បាន​ចប់​សព្វគ្រប់ ក្នុងអំឡុងពេល​ដែល​លោក​ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​កុំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​បញ្ហា​ព្រំដែន​តទៅ​ទៀត​។

លោក ហ៊ុន សែន បញ្ជាក់​ពី​ជំហរ​និង​ទឹកចិត្ត​របស់​លោក​ប្រាប់​លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ដែល​ចប់​អាណត្តិ​បេសកកម្ម​ការងារ​យ៉ាង​ដូច្នេះ នៅ​វិមាន​សន្តិភាព​ក្នុង​ជំនួប​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ ។

នៅ​ក្នុង​ជំនួប​ខាងលើ​នោះ​ដែរ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ ក៍បាន​បាន​ថ្លែងអំណរគុណ​ដល់​បារាំង ដែល​បាន​ផ្តល់​ផែនទី​តាម​សំណូមពរ​របស់​កម្ពុជា ដើម្បី​ផ្ទៀងផ្ទាត់ បន្ទាប់​ពី​មានការ​ចោទប្រកាន់ បំផ្លាញ​ការ​ពិត​បក្សនយោបាយ​មួយ​ចំនួន ។ ថ្មី​ៗ​នេះ​ទាក់ទង​ទៅ​នឹង​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម គឺ​កម្ពុជា​បាន​ស្នើ​ទៅ​បារាំង​អោយ​ផ្តល់​អ្នកជំនាញ​ជួយ​កម្ពុជា​បន្ត​ទៀត​។

បើ​តាម​មន្ត្រី​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​ឲ្យ​ដឹង​ថា ជា​មួ​ួ​ភាគី​វៀតណាម​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​ព្រំដែន​បាន​៨៣​ភាគរយ​ហើយ លើ​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​សរុប​៣៧៥​បង្គោល តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​សរុប​១២៧០​គីឡូម៉ែត្រ​៕

Comments

comments