ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ចុះ​ចាប់​បង្ក្រាប​ជនអន្តោប្រវេសន៍​រស់នៅ និង​ធ្វើការ​ខុសច្បាប់​របស់​ជនបរទេសលាក់ខ្លួនក្នុងការដ្ឋានសំណង់បឹងកក់ ស្ថិត​នៅ​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៧ ឃាត់ខ្លួន​បាន​ជនបរទេស​សរុប​៩៣​នាក់ មានស្រី​៧​នាក់ ក្នុង​នោះ​ជនជាតិ​ចិនដីគោក​ចំនួន​៥១​នាក់ ស្រី​១​នាក់ និង​ជនជាតិ​វៀតណាម​សរុប​ចំនួន​៤២​នាក់ ស្រី​៦​នាក់ ដើម្បី​បញ្ជូន​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ។

ប្រតិបត្តិ​ការណ៍​នោះ​ដែរ​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹ​ម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ​វត្តមាន​ស្នាក់​នៅ​របស់​ជនបរទេស​ក្នុង​គោលដៅ​ខាងលើ ដោយ​ជនបរទេស​ដែល​ឃាត់ខ្លួន​ពី​បទ​លួច​ឆ្លង​ដែន​ចូល​-​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​ទៀត ៕

Comments

comments