ភ្នំពេញ ៖ ក្រោយបញ្ចេញ​រូបភាព​​ធ្លាប់​ផ្អែមល្ហែម​ជាមួយ​គ្នាដូច​ប្តី​ប្រពន្ធជា​ច្រើន​សន្លឹក អតីត​អ្នកដឹកនាំ​នៅ​ផលិតកម្ម​សាន់​ដេ លោក រ៉េ​ត ដែល​គេ​ដឹង​ច្បាស់​ថា ជា​គូស្នេហ៍​តារាចម្រៀង​យូ​រី​នោះ បាន​បង្ហាញ​ពី​ភាព​ទុក្ខសោក​ខ្លួន ក្រោយ​យូ​រី​ទាត់​ស្នេហ៍​ខ្លួន​ចោល សង្ស័យ​ស្រ​វ៉ា​រក​អ្នក​ថ្មី ទើប​នៅ​ម៉ោង​១០​និង​២០​នាទី​ថ្ងៃ​ទី​៣១ ឧសភា ព្រឹកនេះ​ លោក​បាន​សរសេរ​សារ​នោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក អោយ​ដឹង​ថា «បង​សង្ឃឹមថា អូន​ចាក់ចេញ​ដោយ​បាន​សុខ បងអត់​ទោស​អោយ​អូន សុំ​ទោស​អ្នក​ទាំងអស់​គ្នា​នេះ​ជា​កំហុស​ខ្ញុំ​ដែល​ទប់​កំហឹង​ខ្លួន​មិន​បាន​។ អ្វី​ៗ​ជា​កំហុស​ខ្ញុំ​ទាំងអស់ គាត់​ស្អាតស្អំ​ទេ ខ្ញុំ​ជា​អ្នក​អាក្រក់​ទាំងស្រុង​» ។

លោក រ៉េ​ត ដែល​បច្ចុប្បន្ន​ជា​អ្នកដឹកនាំ​នៅ​ផលិតកម្ម​ថោ​ន បាន​បង្ហាញ​សារ​ឈឺចាប់ និង​ទម្លាយ​រូបភាព​លើ​គ្រែ និង​រូបភាព​បឺត​មាត់​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​របស់​លោក គឺ​តារាចម្រៀង យូ​រី នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ក្រោយ​ពី​ដឹង​ថា យូ​រី ក្បត់​ស្នេហ៍​ស្រវា​រក​អ្នក​ថ្មី ព្រមទាំង​បង្ហាញ​ការ​ឈឺចាប់​យ៉ាង​ដូច្នេះ​ថា ៖ «​អូន​អើយ យើង​នៅ​ជាមួយ​គ្នា​៤​ឆ្នាំ​ហើយ ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង អ្វី​ក៏​យើង​ធ្លាប់​ធ្វើ​ជាមួយ​គ្នា​ដែរ សុខ​ជា ជាមួយ​គ្នា រំភើប​លំបាក និង​សប្បាយ​បែប​ណា​ក៏​យើង​ហែល​ឆ្លង​អស់ហើយ​ដែរ​។ តើ​ហេតុ​អ្វី ពេល​នេះ​អូន​ក្បត់​បងកើត តើ​អូន​សប្បាយ​ណាស់​មែន​ទេ ដែល​បាន​ក្បត់​បង សាហាវ​យើង​នេះ តើ​ពេល​នេះ​បង​ត្រូវធ្វើ​បែប​ណា តើ​បងអាច​សូម​រៀបរាប់​រឿង យើង​ទាំងអស់ អោយ​ចេញ​មក ដើម្បី​បន្ធូរ​អារម្មណ៍ ឈឺចាប់​ពេល​នេះ​បាន​ទេ?​» ។

ជាមួយ​គ្នា​នេះ​ដែរ ផលិតករ​និង​អ្នកដឹកនាំ​ខាងលើ បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក ដែល​ធ្លាប់​ផ្អែមល្ហែម​ជាមួយ​គ្នា រស់នៅ​ដូច​ប្តី​ប្រពន្ធ មាន​ជិះ​ពីលើ កៀកកើយ ថើប​មាត់ ថើប​ថ្ពាល់ ដែល​ធ្វើ​ឲ្យ មហាជន​ភ្ញាក់ផ្អើល ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ពាក់ព័ន្ធ​ការ​ទម្លាយ​សារ​ឈឺចាប់ និង​រូបភាព​ទាំងនេះ អង្រុត​ព័ត៌មាន មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​បន្ថែម​ពីសា​ម៉ី​ខ្លួន​នៅឡើយ​នោះ​ទេ ។

សូម​រំលឹក​ថា ខែសីហា ២០១៦ ពេល​កន្លង​មក​មាន​អាចា​មរាម​ថា កញ្ញា​យូ​រី តារាចម្រៀង​រ៉ុ​ក​របស់​ផលិតកម្ម​សាន់​ដេ មានអី​ៗ​ជាមួយ​និង​អ្នកដឹកនាំ​ម្នាក់​នៅ​ក្នុង​ផលិតកម្ម តែ​កញ្ញា​យូ​រី​តែងតែ​បដិសេធ ។ តែបើ​ប្រភព​ពី​ក្នុង​រង្វង់​សិល្បៈ​វិញ​និយាយ​ថា  ចំណងស្នេហា​របស់​យូ​រី និង​អ្នកដឹកនាំ​សម្តែង​ម្នាក់​ក្នុង​ផលិតកម្ម​សាន់​ដេ វា​គឺជា​រឿង​ពិត ដែល​អ្នក​ទាំង​ពីរ​ដឹង​ច្បាស់​រៀង​ៗ​ខ្លួន មិន​អាច​ក្រឡាស់​បាន ។ តារាចម្រៀង​កញ្ញា​យូ​រី មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស្អិតរ​មួ​ត ជាមួយ​អ្នកដឹកនាំ​សម្តែង​ម្នាក់ ក្នុង​អាល​ប៊ុ​ម​ថ្មី​របស់​នាង ក្រោម​ចំណងជើង​ថា «​ខ្សែជីវិត​» ដែល​ពេល​នេះ​ពួក​គេ​កំពុង​នៅ​ទឹកដី​ថៃ​នៅឡើយ ។

បន្ទាប់​មក​តារាចម្រៀង​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់ តំបន់​ប្រា​ទូ​ណា​ម រក​កន្លែង​ស្នាក់​នៅ ។ ការ​ធ្វើ​ដំណើរ ទៅ​កាន់​ទឹកដី​ថៃ របស់​តារាចម្រៀង​យូ​រី ត្រូវ​បាន​គេ​ទម្លាយ​ថា គឺ​ទៅ​ថត​ចម្រៀង​នៅ​ទីនោះ ដើម្បី​បញ្ចប់​អាល​ប៊ុ​ម​ខាងលើ និង​ឆ្លៀតពេល ដើម្បី​រឹតចំណង​ស្នេហ៍ ឲ្យ​ស្អិតរ​មួ​ត ជាមួយនឹង​គ្នា ៕

Comments

comments