ពិធីករ​ទូរទស្សន៍​ដែល​មានឈ្មោះ​បោះ​សំលេង​ល្បី​មួយ​រូប​គឺ​លោក អ៊ិ​ត សេដ្ឋា កំពុង​មាន​ជម្ងឺ​ស្គមស្គាំង​និង​ប៉ោង​ពោះ ប្រឈម​នឹង​ជីវិត ។

នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកចម្រៀង ហេង ប៊ុ​ន​លាភ ដែល​សរសេរ​បង្ហោះ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៧ ។

យ៉ាងណា​លោក ហេង ប៊ុ​ន​លាភ មិន​បាន​បញ្ជាក់​ថា​លោក អ៊ិ​ត សេដ្ឋា ដែល​ជា​ពិធីករ​ទូរទស្សន៍ CTN ធ្លាប់​ចាប់​ដៃគូ​ជាមួយនឹង​អ្នក​នាង យុគ ចិន្តា​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នោះ​មាន​ជម្ងឺ​អ្វី​ពិតប្រាកដ​នោះ​ទេ តែ​ប្រភព​មិន​ផ្លូវការ​ខ្លះ​ថា​លោក​មាន​ជម្ងឺថ្លើម ឈាន​ទៅ​កើត​ទាច​ទឹក ។

មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​លោក អ៊ិ​ត សេដ្ឋា​ផ្ទាល់ ក៍​ដូច​ជា​ក្រុម​គ្រួសារ​របស់​គាត់ នៅ​រសៀល​ថ្ងៃ​សៅរ៍​ដដែល​នេះ ៕

Comments

comments