ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយសារ​ហូរ​ឈាម​ខ្លាំង​ពេក​ក្រោយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​វះកាត់​យក​កូន​ក្នុង​ផ្ទៃ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ថា សៀង ណា​វី អាយុ​៣៥​ឆ្នាំ មុខរបរ​កាត់ដេរ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។

បើ​តាម​ប្តី​ឈ្មោះ ថា ជុំ សា​វុ​ធ អាយុ​៣៨​ឆ្នាំ​បាន​និយាយ​រៀបរាប់​ថា ប្រ​ព​ន្ឋ​គាត់​បាន​ឈឺពោះ​ឆ្លងទន្លេ​រហូត​បែក​ទឹកភ្លោះ ហើយ​គាត់​(​ប្តី​)​ក៍បាន​ដឹក​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧ លុះដល់​យប់​ថ្ងៃ​ទី​៣១ ឧសភា វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ប្រ​ព​ន្ឋ​គាត់​សម្រាលកូន​មិន​រួច ដោយសារ​អស់កម្លាំង​(​គ្រូពេទ្យ​ប្រាប់​) ហើយ​គ្រូពេទ្យ​ក៍បាន​គាត់​ថា​ទាល់តែ​ធ្វើការ​វះកាត់ ប៉ុន្តែ​ការ​វះកាត់​បាន​ធ្វើ​ឡើង​២​ដង រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៧ ទើប​វះ​បាន​សម្រេច​ហើយ​គ្រូពេទ្យ​បាន​បី​យក​កូន​គាត់​មក​អោយ តែ​ពេទ្យ​បាន​ប្រាប់​ថា កូនគាត់មានសុខភាពធម្មតា តែប្រ​ព​ន្ឋ​គាត់​ធ្លាក់ឈាម​ខ្លាំង ទាល់តែ​បញ្ចូល​ឈាម ។

លុះ​ក្រោយមក​ក៍​សប្បុរសជន​ជួយ​បរិ​ច្ចាក​ឈាម​បញ្ចូល តែ​ឈាម​ហូរ​ចុះ​ហូរ​ឡើង​(​ពេទ្យ​ប្រាប់​) រហូត​បញ្ចូល​លើក​ទី​ពីរ​លែង​ចូល​តែ​ម្តង ហើយ​ពេទ្យ​ក៍​និយាយ​សុំ​ទោស​ថា​ជួយ​អស់​សមត្ថភាព​ហើយ ហើយ​ប្រ​ព​ន្ឋ​គាត់​ក៍បាន​ផុតដង្ហើម​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៧ ។

នៅ​យប់​ថ្ងៃ​ទី​០៣ ខែមិថុនា​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ទេ ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

Comments

comments