ភ្នំពេញ ៖ លោក អ៊ិ​ត សេដ្ឋា បានលាចាកលោកហើយ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង ដែល​សរសេរ​បង្ហោះ​នៅ​ម៉ោង​​២​​រសៀល​ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ ខណៈ​ក្រុម​តារា​កំប្លែង​នាយ ពែ​ក មី បាននឹង​នាំ​លោក អ៊ិ​ត សេដ្ឋា ពី​ផ្ទះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ រុ​ស្សី ។

សូម​បញ្ជាក់​ថា ពិធីករ​ទូរទស្សន៍​ដែល​មានឈ្មោះ​បោះ​សំលេង​ល្បី​មួយ​រូប​គឺ​លោក អ៊ិ​ត សេដ្ឋា កំពុង​មាន​ជម្ងឺ​ស្គមស្គាំង​និង​ប៉ោង​ពោះ បើ​តាម​ប្រភព​មិន​ផ្លូវការ​ខ្លះ​ថា លោក​មាន​ជម្ងឺថ្លើម ឈាន​ទៅ​កើត​ទាច​ទឹក ប្រឈម​នឹង​ជីវិត ។

ពិធីករ​ជើង​ចាស់ លោក​អ៊ិ​ត សេដ្ឋា ត្រូវ​បាន​ក្រុម​គ្រួសារ និង​ក្រុមការងារ​បញ្ជូន​ភ្លាម​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​បាន​ចាប់ផ្តើម​ធ្វើទុក្ខ​មិន​ស្រួល​ខ្លាំង​ឡើង​ៗ ខណៈ​លោក​ត្រូវ​មក​កាន់​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង នា​ថ្ងៃ​សៅរ៍ ទី​០៣ មិថុនា ២០១៧​នេះ  ។

យ៉ាងណា​ក៏​ដោយ យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហេង ប៊ុ​ន​លាភ ដែល​ត្រូវ​បាន​អញ្ជើញ ជាតា​រា​កិត្តិយស​ច្រៀង​នៅ​ក្នុង​កម្មវិធី បង្ហោះ​សារ​ថា «​ថ្ងៃនេះ​មក​ទូរទស្សន៍​ CTN បាន​ជួប​បង​អ៊ិ​ត សេដ្ឋា គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ស្គមស្គាំង និង​ប៉ោង​ពោះ​…​ឥឡូវ​ប្រឈម​នឹង​អាយុជីវិត​» ៕

Comments

comments