ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅកម្សាន្តនៅតំបន់ឆ្នេរអូរឈើទាល បានរិះគន់ទៅលើអាជ្ញាធរក្រុង-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធថា បណ្តែតបណ្តោយឱ្យតូបអាជីវករលក់ដូរ តាមឆ្នេរមួយចំនួនរាប់បញ្ចូលទាំងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនផងដែរ បានបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្ររាល់ថ្ងៃ បណ្តាលឱ្យទឹកសមុទ្រប្រែពណ៌ជាល្អក់ និងមានក្លិនស្អុយថែមទៀតផង។
អ្វីទៅដែលហៅថា«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាសមរម្យ» នោះ? និងដោយឡែកឆ្នេរសមុទ្រខេត្តព្រះសីហនុត្រូវបានដាក់បញ្ចូលជាសមាជិកក្លិបឆ្នេរដ៏ស្រស់ស្អាត ជាងគេនៅលើពិភពលោក និងបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ។

តើសមត្ថកិច្ចជំនាញ និងអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធ ធ្វើមិនចេញ រឺមិនចេញទៅធ្វើ?