បុរសម្នាក់ជាជំនួយការខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀ បាញ់ ស្រវឹងស្រាបើករថយន្តបុករនាំងដែកពុះចែកផ្លូវបាក់អស់៥ផ្ទាំងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ឧសភា ២០១៥ ត្រង់ចំណុចស្តុបបូកគោ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7473 ។
ក្រោយពេលកើតហេតុ អ្នកបើកបានចុះពីលើរថយន្ត ហើយទូរស័ព្ទហៅមិត្តភក្កិយករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1377 មកយក ពេលរថយន្តមកដល់អ្នកបើករថយន្តបង្ករត់ឡើងរថយន្តគេចខ្លួនបាត់ ទោះបីជាសមត្ថកិច្ចតាមក៏តាមមិនទាន់ដែរ ព្រោះខ្លាចសមត្ថកិច្ចចាប់វាស់ជាតិអាល់កុល ។
នៅក្នុងរថយន្តកាមរីឆ្លាមមានកាតរបស់អ្នកបើកបរមានឈ្មោះ ហួន សង្វាវង្ស តួនាទីជំនួយការខុទ្ទកាល័យឯកឧត្តម ទៀ បាញ់ ។
រថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការសងសំណងថ្លៃខូចខាតរនាំងដែកពុះចែកផ្លូវ ៕
Koh6_20150517 (17)