មន្ត្រី​កាំកុងត្រូល​បាន​រក​ឃើញ​សារធាតុ​គីមី​នៅ​ក្នុង​ស្ពៃចង្កឹះ ស្ពៃស​និង​ម្ទេស​ជាង​១៨០​គីឡូក្រាម នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​លក់​ក្នុង​ប្រទេស​ខ្មែរ តាម​ច្រក​ទ្វ​រា​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ក្រោយ​ឃាត់​មុខទំនិញ​ម្ហូប​ទាំង​៣​មុខ​ក្នុង​ចំណោម​៣០​មុខ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ មន្ត្រី​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​ក៍បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ដែល​នាំ​ទំនិញ​ពី​ស្រុក​យួន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពិនិត្យ​មុន​នឹង​នាំ​ចូល ព្រោះ​ទំនិញ​ដែល​ផ្ទុក​សារធាតុ​គីមី​ទាំងនោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ទទួលទាន ៕

 

 

Comments

comments