ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ខ្មែរ​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្កា​នី​ស្ថាន​១-០ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្នុង​រាជធានី​ភ្នំពេញ​ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ជិត​៥​ម៉ឺន​នាក់​។

ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិខ្មែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ទឹក​ចំនួន​៣៥០០០​ដុល្លារ​ជូន​ដល់​កីឡាករ គ្រូបង្វឹក​និង​ថ្នាក់ដឹកនាំ​ក្រុម​ជម្រើសជាតិ​ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបាន១០០០ដុល្លារ។

នៅ​ពេល​នេះ កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល​C ដែល​មាន ហ្ស​ក​ដា​នី វៀតណាម អា​ហ្វ​ហ្កា​នី​ស្ថាន​នោះ កម្ពុជា​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​២ មាន​៣​ពិន្ទុ​បន្ទាប់​ហ្ស​ក​ដា​នី​ដែល​មាន​៤​ពិន្ទុ ៕

Comments

comments