នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា លោក​ហ៊ុន សែន បាន​បកស្រាយ​ក្នុង​ន័យ​បំភ្លឺ​មហាជន និង​ពិភពលោក​ថា ការណ៍​ដែល​គាត់​និយាយ​អំពី​ការ​ភ្នាល់​ប្រដាល់​រវាង​កីឡាករ​ផ្ល​យ និង​ប៉ា​គី​អាវ ថា​ជា​ការ​និយាយ​លេង​តែ​ប៉ុណ្ណោះ ។
ថ្លែង​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ លោក​ហ៊ុន សែន ក៏​បាន​បំភ្លឺ​ទៀត​ថា គាត់​និយាយ​៥០០០​រៀល មិនមែន​៥០០០​ដុល្លារ​នោះ​ទេ ។ ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក​ហ៊ុន សែន ក៏​បាន​បន្ត​រិះគន់​ចៅក្រម​អា​មេ​រិ​ក និង​ថា​ទាល់​តែវ៉ែ​អា​ផ្ល​យ​ងាប់​ទើប​ឈ្នះ ។
លោកនាយក​រដ្ឋមន្ត្រី​បកស្រាយ​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ន័យ​ឆ្លើយ​តប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជា​ច្រើន​បាន​រិះគន់ និង​លើកយក​ពី​ការ​ភ្នាល់​ប្រដាល់​រវាង​កីឡាករ​អា​មេ​រិ​ក​ផ្ល​យ វេ​ដ​វេ​ឌ័​រ និង​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​ម៉ា​នី ប៉ា​គី​អាវ របស់​លោក​ហ៊ុន សែន ចាញ់​អស់​៥០០០​ដុល្លារ ។
ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​លោក​ហ៊ុន សែន ​និយាយ​លើ​វេទិកា​អំពី​ការ​ភ្នាល់​កីឡា​នោះ ព្រោះ​កន្លង​មក​អោយ​តែ​មាន​ព្រឹត្តិ​ការណ៍​​កីឡា​លំដាប់​ពិភពលោក ​ដូច​ជា World Cup គឺ​លោក​ហ៊ុន សែន​ តែងតែ​ចាប់​យក​ខាង​នេះ ភ្នាល់​ដាក់​ប្រទេស​នោះ​ជាដើម ៕
Hun sen 2

Comments

comments