អធិការ​ខណ្ឌ​៧​មក​រា លោក​នេ​ត ស៊ី​ផុន ដែល​គេ​ស្គាល់​ថា​ ជា​ប្អូនប្រុស​បង្កើត​របស់​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជេរ​អ្នកកាសែត​ទាំង​ព្រលឹម​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ។
ការ​ជេរ​ពាក្យ​អសុរោះ​របស់​លោក​អធិការ​ខណ្ឌ​៧​មក​រា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទូរទស្សន៍​អប្សរា​ណិ​ត ANN បាន​រិះគន់​ពី​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​បទល្មើស​ក្នុង​អាណាចក្រ​របស់​ខ្លួន ជា​ពិសេស​ល្បែងស៊ីសង​គ្រប់​ប្រភេទ ។
ភ្លាម​ៗ ​គ្រាន់តែ​ទូរទស្សន៍​អប្សរា​ណិ​ត ANN ផ្សាយ គេ​លឺ​លោក​នេ​ត ស៊ី​ផុ​ន បាន​បញ្ជា​ទៅ​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​អោយ​ចាត់វិធានការ​បង្ក្រាប​បទល្មើស និង​ថា មិន​ត្រូវ​ជឿ​ពួក​អា​ឆ្លុះ​កង្កែប​(​អ្នកកាសែត​)​ដែល​ពួក​វា​ចេះ​តែ​ផ្សព្វផ្សាយ​បំ​ភ្លើ​ស​នោះ​ទេ ។
ជា​ការ​កត់សម្គាល់​នៅ​ក្នុង​អាណាចក្រ​ខណ្ឌ​៧​មក​រា គេ​តែងតែ​ឃើញ​ល្បែងស៊ីសង​កើត​ច្រើន​ស្អេកស្កះ ដូច​ជា​ល្បែងភ្នាល់​ទឹកភ្លៀង ហ្គេ​ម​បាញ់​ត្រី​ជាដើម ប៉ុន្តែ​បែរជា​លោក​អភិបាល​ខណ្ឌ​៧​មក​រា​មិន​ព្រម​ទទួលស្គាល់ ទៅ​ជេរ​អ្នកកាសែត​ទាំង​ព្រលឹម ធ្វើ​អោយ​អ្នក​កាន់ ID ស្តាប់​ លឺ​ស៊យ​ទាំង​ព្រឹក​តែ​ម្តង ៕

Comments

comments