សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ នេះ បាន​បើក​សវនាការ​សំណុំរឿង​កូនប្រុស​លោក​មេ​គយ កែវ សុខ​ឃាង ឈ្មោះ កែវ វិទូរ និង​គូកន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​បាញ់បោះ​សេរី នៅ​មជ្ឈមណ្ឌល​កំសាន្ត Rock កាលពី​ពាក់កណ្ដាល​ខែមីនា ឆ្នាំ ២០១៥ នោះ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឈ្មោះ កែវ វិទូ ដាក់​ពន្ធនាគារ​៨​ខែ និង​ពិន័យ​ប្រាក់​២​លាន​រៀល ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ រីឯ​គូកន​ម្នាក់​ទៀត​ឈ្មោះ រុន ចាន់​ធឿ​ន ដែល​ជា​អ្នក​បាញ់បោះ​សេរី បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​ពិន័យ​ប្រាក់​៤​លាន​រៀល ផង​ដែរ​។

ការ​បញ្ជាក់​ជា​ថ្មី​ពី​មន្ត្រីជាន់ខ្ពស់ សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​រឿង​កាត់ក្ដី​នេះ គឺ​បាន​បញ្ចប់​ពី​ភាព​សង្ស័យ​ដែល​មាន​មតិ​លើក​ឡើង​ថា មាន​គេ​រត់ការ​ដោះ​លែង​ឈ្មោះ កែវ វិទូ និង​គូកន​នេះ ។

សូម​ជំរាប​ថា មាន​មតិ​ជា​ច្រើន​សង្ស័យ​ហើយ​លើក​ឡើង​ថា មាន​គេ​រត់ការ​ដោះ​លែង​ឈ្មោះ កែវ វិទូ និង​គូកន​នេះ ។ ដោយសារ​មាន​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង ថា​មាន​គេ​កំពុង​រត់ការ​ដោះ​លែង​ឈ្មោះ កែវ វិទូ និង​គូកន ដោយ​ឲ្យ​ជន​រង​គ្រោះ​មក​ដក​ពាក្យបណ្ដឹង ។ ឥឡូវ​ការ​ពិត​ត្រូវ​បាន​លាតត្រដាង​ហើយ ដោយសារ​តែ​បណ្ដឹង​ព្រហ្មទណ្ឌ ទោះបីជា​ជន​រង​គ្រោះ​ដក​ពាក្យបណ្ដឹង​ក៏​ដោយ ក៏​ជនល្មើស​នៅ​តែ​ជាប់​បណ្ដឹងអាជ្ញា​ដដែល ។ ជាក់ស្ដែង​ការ​កាត់ទោស​ឈ្មោះ កែវ វិទូ និង​គូកន ត្រូវ​ច្បាស់​តុលាការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ។

តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ តុលាការ​ផ្តន្ទាទោស​នេះ?

Comments

comments