អភិបាល​ខេត្តស្វាយរៀង​លោក​ជៀង អំ បាន​ប្រកាស​ចាត់វិធានការ​លើ​រថយន្តក្រុង​ឆ្លង​ដែន​ដែល​ចេញ​-​ចូល​កម្ពុជា​/​វៀតណាម ដែល​បើក​លើស​ល្បឿន​កំណត់​តាម​ច្បាប់​ចរាចរណ៍​របស់​កម្ពុជា ។
ការ​ប្រកាស​របស់​លោក​អភិបាលខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ នេះ​ បាន​ត្រូវធ្វើ​ឡើង​១​ថ្ងៃ​ប៉ុណ្ណោះបន្ទាប់​ពី​មនុស្ស​ស្លាប់​១៩​នាក់ និង​របួស​២១​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​វៀតណាម​បើក​វ៉ា​ជែង​រំលោភ​ចូល​ផ្លូវ​ម្ខាង​ទៀត​បុក​រថយន្ត​ដឹក​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ ។
លោក​ជៀង អំ ប្រកាស​ព្រមាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នា​ពេល​នេះ​ពិតជា​មិន​ខុស​ពី​សុភាសិត​ខ្មែរ​បុរាណ​ដែល​លើក​ឡើង​ថា «គោ​បាត់​ទើប​ធ្វើ​របង» មែន ។
ក្រុម​អ្នក​តាម​ដាម​បាន​ធ្វើការ​ស្តីបន្ទោស​ទៅ​លើ​អាជ្ញាធរ​ខេត្ត​ដែល​មិន​បាន​ចាត់វិធានការ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​អោយ​បាន​តឹងរ៉ឹង ព្រោះ​បើ​តាម​ការ​កត់សម្គាល់ រថយន្តក្រុង​វៀតណាម​ដែល​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង​ តែង​​តែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ និង​បាន​បណ្តាល​អោយ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​រួច​មក​ហើយ​នា​ពេល​កន្លង​មក ។ ប៉ុន្តែ​ប្រហែលជា​លោក​អភិបាលខេត្ត​ចាស់​វស្សា​រូប​នេះ​ខ្លាច​ថ្នាក់ដឹកនាំ​ស្តីបន្ទោស ទើប​នៅ​ក្នុង​ពិធី​រំលឹក​ទិវា​ចងកំហឹង​នឹង​របប​ខ្មែរក្រហម​បាន​ចេញ​សំឡេង​ព្រមាន​លើក​ដំបូង​របស់​ខ្លួន​នោះ ។
ចាំ​មើល​ ! តើ​ក្រោយ​ការ​ប្រកាស​របស់​លោក​ជៀង អំ នៅ​ថ្ងៃ​ពុធ​នេះ គ្រោះថ្នាក់​ចរាចរណ៍​អាច​នឹង​កើត​មាន​ជា​ថ្មី​នៅ​ក្នុង​អាណាចក្រ​នោះ​ដែរ​ឬទេ ?

Svayring_20150519 (13)

Cheang Am1

Comments

comments