ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​បាន​ហៅ​ពាក្យ​សម្តី​របស់​លោក​វី​លៀម ថ​ដ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ថា មាន​លក្ខណៈ​ព្រហើន​ខ្លាំង ។
ការ​ប្រកាស​ជា​សាធារណៈ​តាម​រយៈ​លិខិត​របស់​ក្រសួងការបរទេស និង​ផ្ញើ​ទៅ​គ្រប់​ស្ថានទូត​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០ ឧសភា ២០១៥ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​អគ្គរដ្ឋទូត​អា​មេ​រិ​កបាន​ធ្វើការ​ទិតៀន​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល និង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១៩ ឧសភា ដែល​ក្នុង​នោះ​លោក​វី​លៀម ថ​ដ បាន​លើក​ឡើង​ថា ៖
-«​ដើម្បី​ទាញ​យក​ផលប្រយោជន៍​នេះ កម្ពុជា​ត្រូវ​បង្ហាញ​នូវ​រូបភាព​ដែល​ទាក់ទាញ​វិនិយោគទុន​បរទេស បច្ចេកវិទ្យា និង​ធនធានមនុស្ស​» ។
-«​មុខមាត់​របស់​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​សេចក្តីព្រាងច្បាប់​អង្គការក្រៅរដ្ឋាភិបាល​» និង «​ខ្ញុំ​ចូលរួម​ការ​អំពាវនាវ​ដើម្បី​ធ្វើ​សកម្មភាព​» ទៅ​កាន់​សហគមន៍​អន្តរជាតិ ដើម្បី​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ចេញផ្សាយ​នូវ​សេចក្តីព្រាងច្បាប់​អង្គការក្រៅរដ្ឋាភិបាល និង​រៀបចំ​អោយ​មានការ​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ ។
-«​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​អំពី​ជំហាន​បន្ទាប់​របស់​ខ្លួន វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ដឹង​ថា ពិភពលោក​កំពុង​ឃ្លាំមើល​» ។
ជា​ការ​កត់សម្គាល់ ការ​លើក​ឡើង​របស់​លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ខាងលើ​ក៏​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ផង​ដែរ​ក្រោយ​ពេល​លោក​ហ៊ុន សែន បាន​បន្ត​រិះគន់​កីឡាករ​ប្រដាល់​អា​មេ​រិ​ក​ផ្ល​យ មេ​ដ​វេ​ឌ័​រ ដែល​ថា​ឈ្នះ​ប៉ា​គី​អាវ​ដោយសារ​តែ​រត់ ។ ប៉ុន្តែ​ពាក្យ​សម្តី​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​គេ​ហៅ​ថា​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើលឃើញ​ថា​ ជា​ការ​រិះគន់​វាយប្រហា​រដ្ឋាភិបាល​អា​មេ​រិ​កដោយ​ប្រយោល ខណៈ​ពេល​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន ទទួល​បាន​ជំនួយ​ច្រើន​ពី​មហាមិត្ត​ចិន​នោះ ។
ប្រសិនបើ​យ៉ាង​ដូច្នេះ​មែន តើ​នយោបាយ​របស់​លោក​ហ៊ុន សែន នា​ពេល​នេះ ចំណេញ​ឬ​ខាត?

Hor-Namhong-3

Hor-Namhong-5-William-E.-Todd

Comments

comments