កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​២១ ឧសភា ២០១៥ មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់​នៅ​ខេត្តកំពង់ស្ពឺ ដែល​ការ​ឃាត់ខ្លួន​នេះ​គេ​សង្ស័យ​ថា​មក​ពី​និយាយ​មិន​ត្រូវ​គ្នា​រឿង​បង់លុយ​ប្រចាំខែ ។

មន្ត្រី​អាវុធហត្ថ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​អោយ​ដឹង​ថា ក្រោយ​ពី​ការ​ឃាត់ខ្លួន គឺ​ដកហូត​បាន ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ទូរស័ព្ទ​៤​គ្រឿង និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នោះ​គឺ​លោក​គឹ​ម សិទ្ធិ​យា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​យក​ទូរស័ព្ទ​ហេ​ឡូ​កញ្ចាស់​របស់​គាត់​ដូរ​ជាមួយ​ទូរស័ព្ទ​ណូ​គា​របស់​ជនសង្ស័យ​ដែល​ជា​វត្ថុ​តាង​បាត់​ទៅ​ហើយ មុន​ពេល​ដែល​បង្ហាញមុខ​ជនសង្ស័យ និង​វត្ថុ​តាង​អោយ​អ្នកកាសែត​បានដឹង​នោះ ។

អ្នកដឹង​រឿង​នេះ​បាន​ធ្វើការ​រិះគន់​ថា ក្នុង​នាម​ជា​សមត្ថកិច្ច​មាន​តួនាទី និង​យស​ស័ក្តិធំ​គួរសម​ដែរ មិន​គួរ​ណា​ធ្វើ​ទ​ង្វើ​ដែល​មិន​គួរ​អោយ​គោរព​បែប​នេះ​សោះ ។
ប្រភព​បន្ត​ទៀត​ថា លោក​ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត គួរ​ណា​តែ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​ផង កុំ​បណ្តែតបណ្តោយ​អោយ​ខូច​ឈ្មោះ​ដល់​កងរាជអាវុធហត្ថ​ទាំងមូល​បែប​នេះ​អី ។

Vongson_20150522 (5)