ភ្នំពេញ ៖ អ្នក​នាង​យុគ ចិន្តា ដែល​គេ​មិនឃើញ​វត្តមាន​របស់​អ្នក​នាង​តាំងពី​លោក អ៊ិ​ត សេដ្ឋា ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​រហូត​ដល់​ស្លាប់​នោះ ឥឡូវ​ដឹង​ការ​ពិត​ហើយ គឺ​នាង​ដើរ​អង្គាសប្រាក់​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​លោក​អ៊ិ​ត សេដ្ឋា ថ្ងៃនេះ​នាង​បាន​នាំ​អំណោយរ​ង្គា​ស់​នោះ​មក​ឲ្យ​ដូច​តាម​ការ​សន្យា​ហើយ ។

អ្នក​នាង យុគ ចិន្តា វិល​ត្រឡប់​ពី​អា​មេ​រិ​កមក​កម្ពុជា​វិញ បាន​ចុះ​ពី​យន្តហោះ​នៅ​វេលា​ម៉ោង​១២ ថ្ងៃ​ទី​១៦ មិថុនា មិន​បាន​ចូល​ទៅ​ផ្ទះ​របស់​នាង​ទេ ហើយ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ផ្ទុះ​ជួល​ជួបនឹង​សួរសុខទុក្ខ​កូន​ៗ​លោក អ៊ិ​ត សេដ្ឋា និង​ម្តាយ​វ័យ​ជរា​កំពុង​ស្នាក់​នៅ នៅ​ម្តុំ​ខាងក្រោយ​សាលា​បឋម​សិក្សា​ឫស្សី​កែវ ដើម្បី​ប្រគល់​នូវ​ថវិកា​ដែល​បាន​ពី​បងប្អូន​ខ្មែរ​នៅ​អា​មេ​រិ​ក ចូល​បុណ្យសព​លោក អ៊ិ​ត សេដ្ឋា ចំនួន​៤,០៦១​ដុល្លារ ។

ពិធី​ការី​នី​ទូរទស្សន៍​ស៊ី​ធី​អិន អ្នក​នាង យុគ ចិន្តា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​បង្ហោះ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ថា « ដូចដែល​នាង​ខ្ញុំ​បាន​សន្យា បន្ទាប់​ពី​ត្រលប់​ពី​សហរដ្ឋអាមេរិក​នឹង​ចុះ​ពី​យន្តហោះ​ភ្លាម នាង​ខ្ញុំ​ក៏​បាន​មក​គោរព​វិញ្ញាណ​ក្ខ័​ន​លោក អ៊ិ​ត សេដ្ឋា ដែល ក្នុង​នោះ​នាង​ខ្ញុំ​ក៏​បាន​នាំ​យក​បច្ច័យ​ចំនួន 4061$ ដែល​បាន​រ៉ៃ​អង្គាស​ពី​សប្បុរសជន​អណិកជន​ខ្មែរ​ដែល​បាន​ជួយ​សំរាប់​បុណ្យសព​លោក សេដ្ឋា ដើម្បី​មក​ប្រគល់​ជូន​ដល់​អ្នក​ម្តាយ​នឹង​កូន​ៗ​បង​អ៊ិ​ត សេដ្ឋា នៅ​គេហដ្ឋាន​គាត់​នៅ​សង្កាត់​ឬ​ស្សី​កែវ ខ័​ណ្ទ​ឬ​ស្សី​កែវ ។

សូម​បញ្ជាក់​ថា បាត់មុខ យុគ ចិន្តាក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា ការពិតអីចឹងសោះ! កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​បណ្តាញ​សង្គម​ដដែល​អ្នក​នាង​បាន​សរសេរ​បញ្ជាក់​ថា​«​ប្អូន​ស្ដាយ​ណាស់ ដែល​មិន​បាន​មក​ចូលរួម​ជូន​ដំណើរ “​បង​” មុន​ដង្ហើម​ចុង​ក្រោយ ស្តាយ​ណាស់​ដែល​មិន​មានឱកាស​ជួប​មុខ “​បង​” ជា​ចុង​ក្រោយ រួមការ​ងារ​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បង​ជា​ដៃគូ​ការងារ​ដ៏​ល្អ​បំផុត ជា​បងប្រុស​ដ៏​ល្អ​ម្នាក់ ដែល​មិន​រួញរា​នឹង​ការងារ អត់ធ្មត់​គ្រប់​បែប​យ៉ាង សែន​មហា​សោកស្ដាយ​ដែល​បង​ចាកចោល​ប្អូន​ដោយ​មិន​មាន​ពាក្យ​លា អារម្មណ៍​ប្អូន​នៅ​ឆ្ងាយ តែ​ការ​នឹករលឹក​ពី​អនុស្សាវរីយ៍​ការងារ​ល្អ​ៗ​ជា​ច្រើន​ដែល​ពួក​យើង​បាន​ធ្វើ​ជាមួយ​គ្នា​កន្លង​មក ពេល​នេះ​បង​លាចាក​លោក​ហើយ​។

ពេល​នេះ​ប្អូន​កំពុង​តែ​ស្នាក់​នៅ​រដ្ឋ​ម៉ាសា​យូ​សេត ទីក្រុង​ឡូ​វែ​ល ដើម្បី​អង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​បង ហើយ​៣​ថ្ងៃ​ទៀត​ប្អូន​នឹង​បន្ត​ស្នាក់​នៅ​រដ្ឋ​តិច​សាស់ ចំនួន​១​ស​ប្ដា​ហ៍ ប្អូន​នឹង​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ប្អូន​នឹង​ប្រមែប្រមូល​បច្ច័យ​ទាំងអស់ ជូន​ដល់​បង សូម​លោក​អ្នក​មេត្តា​បរិច្ចាគ​ថវិកា​តាម​រយៈ​ទូរស័ព្ទ​របស់​ម្តាយ​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក តាម​រយៈ​លេខ 8323510241 លា​ហើយ​បងប្រុស​ជាទី​ស្រលាញ់ លា​ហើយ​ដៃគូ​ដ៏​កម្សត់កម្រ លា​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រលប់​វិញ​។​…​សូម​ដួង​វិញ្ញាណក្ខន្ធ​បងប្រុស​បាន​ទៅ​សោយ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​….៕

 

Comments

comments