ការ​ទទួលទាន​កាហ្វេ​បាន​ក្លាយជា​ទម្លាប់​និង​កំពុង​ពេញ​និយម​សម្រាប់​មនុស្សជាតិ​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​មិន​បានដឹង​ពី​ហានិភ័យ​ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​កា​ហ្ចេ​ខុសពេល​វេលា​នោះ​ឡើយ ។

យោង​តាម​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​កាហ្វេ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​គឺ​នៅ​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក​ទៅ​ម៉ោង​១១​ថ្ងៃត្រង់ ពីព្រោះ​ម៉ោង​នេះ គឺ​ពេល​ដែល​អ័រម៉ូន (Cortisol) ចុះ​ទាប​និង​នៅ​វេលា​ម៉ោង​១​រសៀល​ទៅ​ម៉ោង​៥​ល្ងាច ព្រោះ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​និង​មិន​ងងុយគេង ។

ចំណែក​ការ​ទទួលទាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ គឺ​ការ​ទទួលទាន​នៅ​ពេល​ព្រឹក​ពេក ព្រោះ​ពេលវេលា​នោះ​អ័រម៉ូន​កំពុង​ឡើង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​ទទួលទាន​មាន​ភាព​តានតឹង​និង​ធុញថប់​ក្នុង​ខ្លួន (Stress) ។ មិន​គួរ​ទទួល​នៅ​ពេល​ឃ្លាន ឬ​ពោះ​ទទេរ​(​មិន​ទាន់​ហូប​អី​) ព្រោះ​វា​ធ្វ​ឲ្យ​ឈឺក្រពះ​និង​បេះដូង​ដើរ​ញាប់ ។ មិន​គួរ​ទទួលទាន​កាហ្វេ​នៅ​ក្រោយ​ពេល​ទទួលទាន​អាហារ​រួច​ភ្លាម​ៗ​នោះ​ទេ ព្រោះ​វា​នាំ​ដល់​ការ​រំខាន​ដល់​ការ​បឺត​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​រាង​កាយ និង​មិន​គួរ​ទទួលទាន​កាហ្វេ​នៅ​ពេល​យប់​នោះ​ទេ ព្រោះ​វា​អាច​ឲ្យ​យើង​គេង​មិន​លក់ មិន​ស្កប់ ឬ​ឧស្សាហ៍​ភ្ញាក់​ដឹងខ្លួន​នៅ​ពាក់កណ្តាល​យប់ ៕

 

 

 

 

Comments

comments