បន្ទាប់​ពី​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ព្រមាន​ចំពោះ​លោក​ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ​អោយ​ដកខ្លួន​ពី​ករណី​សំណង់​ខុសច្បាប់​មួយ​ចំនួន​នៅ​ខណ្ឌមានជ័យ​នោះ​រួច​មក ឥឡូវ​លោក​អភិបាលរង​ខណ្ឌ​រូប​នេះ​ត្រូវ​ចៅអធិការ​វត្ត​ចំប៉ា​ប្តឹង​ពី​បទ​រំលោភ​យក​ដី​វត្ត​នៅ​ជាប់មាត់​ទន្លេ​មក​ធ្វើ​ជា​កម្មសិទ្ធិ ស្ថិត​នៅ​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​នោះ​មួយ​ករណី​ទៀត ។
បើ​តាម​អ្នកវិភាគ នៅ​ពេល​នេះ​លោក​ហៀ​ក ចាន់​លាង បាន​និង​កំពុង​ល្បីឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ប៉ុន្តែ​មិនដឹង​ថា តើ​លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេ បាន​ទទួល​ព័ត៌មាន​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ0x017d7
សម្រាប់​ក្រុម​អ្នក​តាមដាន​ករណី​លោក​អភិបាលរង​ខណ្ឌមានជ័យ​នេះ សា​សា​រាជធានី​ភ្នំពេញ ជា​ពិសេស​ក្រសួងមហាផ្ទៃ​ដែល​ជា​អាណាព្យាបាល គួរ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ព្រោះ​បើ​បណ្តែតបណ្តោយ​អោយ​លោក​ហៀ​ក ចាន់​លាង នៅ​តែ​បន្ត​ឃុបឃិត​អោយ​មាន​សំណង់​ខុសច្បាប់​នៅ​ខណ្ឌមានជ័យ និង​បំពាន​យក​ដី​វត្ត​ដូច​ពាក្យបណ្តឹង​របស់​ចៅអធិការ​វត្ត​ចំប៉ា​មែន​នោះ ការ​កែទម្រង់​របស់​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​មាន​សកម្មភាព​ជា​បណ្តើរ​ៗ ទំនងជា​មិន​អាច​ទទួល​បាន​ជោគជ័យ​បាន​ឡើយ ៕
Van_20150524 (14)
Van_20150524 (16)