រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​មានរឿង​រសើប រន្ធត់​ផង តក់ស្លុត​ផង នោះ​គឺ​រឿង​ជនជាតិ​យួន​បាន​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​សប្បាយចិត្ត ព្រោះតែ​គេ​ឃើញ​ជនជាតិ​យួន​បាន​និយាយ​មើលងាយ ប្រមាថ​ខ្មែរ យក​ជើង​ជាន់​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ដែល​នៅ​ជាប់​នឹង​រូបិយប័ណ្ណ​(​លុយ​) ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ (Facebook) ជនជាតិ​យួន​ម្នាក់​ឈ្មោះ​ង្វៀ​ង វ៉ា​ន់​ទឹង បាន​បើករថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ស៊ុន​ហួរ​បុក​រថយន្ត​ដឹក​កម្មករ​បណ្តាល​អោយ​មនុស្ស​ស្លាប់ និង​របួស​៤០​នាក់​នៅ​ខេត្តស្វាយរៀង ។

ឥឡូវនេះ​បន្ទាប់​ពី​ធ្លាយ​រឿង​រសើប​យួន​ចូល​បាញ់​បន្លែ​ខ្មែរ​ខូច​រាប់​សិប​ហិ​កតា​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​យួន​ជីក​ស្រះ​ធំ​ៗ​ចំនួន​៥​នៅ​ក្នុង​តំបន់​ស ស្ថិត​នៅ​តាម​បណ្ត​យ​ព្រំដែន​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ភូមិ​ឡុំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូ​រយ៉ា​ដារ​ទៀត ។

តើ​ពេល​ណា​ទៅ​ទើប​រឿង​យួន​នឹង​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ឈប់​និយាយ ហើយ​បើ​នៅ​តែ​និយាយ តើ​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជិតខាង​ទាំង​២​នឹង​ត្រូវ​ប្រេះឆា ឬ​ទៅ​ជា​យ៉ាងណា?

អង្រុត​អត់​មានអី​និយាយ​ទៀត​ទេ អ្នក​ដែល​ចង់​បញ្ចេញមតិ​អី​សូម​ចូលរួម Comment តាម Facebook ៕

Ratanakiri_20150525 (2)

Ratanakiri_20150525 (5)

Ratanakiri_20150525 (1)

Comments

comments