នារី​វ័យក្មេង​ម្នាក់​ស្អាត​ស្ទើរតែ​ច្រឡំ​អ្នក​សម្តែង ប្រសិនបើ​កំលោះ​ៗ​ទាំង​ឡាញ​បាន​មក​ឃើញ​ផ្ទាល់​ភ្នែក​ពិតជា​អាច​បាក់​ស្រឡាញ់​តែ​ម្តង បាន​តែងតែ​ឆាត​មក​សុំ​ស្រឡាញ់​ចង់​ជំនួស​ភរិយា​ក្មេង​របស់ខ្ញុំ ដែល​ទើប​ស្លាប់​ជិត​២​ខែ តែ​ខ្ញុំ​មិន​ទាន់​ទទួល​នោះ​ទេ បើ​ទោះជា​ចិត្ត​របស់ខ្ញុំ​ចង់​ស្គាល់​រាប់អាន​ក៏​ដោយ ។

នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​កំប្លែង ហុង ដា ដែល​មានឈ្មោះ​ពិត អឿ​ន សុខា អាយុ​៤៥​ឆ្នាំ ដែល​ប​ច្ចប្ប​ន្ន​លោក​ស្ថិត​នៅ​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ និង​សម្តែង​នៅ​ស្ថានីយទូរទស្សន៍ CTN និង​បាយ័ន ។

បើ​តាម​នាយ ហុង ដា នៅ​ពេលនេះ​លោក​មិន​ទាន់​បើក​ចិត្ត​ទទួល​នារី​ណា​ម្នាក់​ទេ ព្រោះ​ចិត្ត​នៅ​តែ​នឹករលឹក​ប្រ​ព​ន្ឋ​ដែល​ទើប​ស្លាប់ ។ លើស​ពី​នេះ​ទៀត​លោក​សុំ​ពេល​គិតការ​ងារ​សិល្បៈ​ឲ្យ​រលូន​ទៅ​មុខ​ទៀត​សិន និង​ចង់​នៅ​ក្បែរ​កូនស្រី​តូច​ដែល​ទើប​បាត់បង់​ម្តាយ ។

យ៉ាងណា នាយ ហុង ដា មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ពិតប្រាកដ​របស់​នារី​ដែល​តែងតែ​ឆាត​សុំ​ស្រឡាញ់​នាយ​នោះ​ទេ ។

ការ​លើក​ឡើង​របស់​នាយ​ហុង ដា ខាងលើ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា ហុង ដា ចង់​ប្រាប់​ថា​លោក​មិន​អាច​ទទួលយក​នាង​ឃ្មឹ​ប​អតីត​ប្រ​ព​ន្ឋ​របស់​លោក ហើយ​លោក​ក៍​ចង់​បញ្ឈឺចិត្តនាង​ឃ្មឹ​ប​ ដែលមានអ្នកនិយាយថា​ធ្លាប់ធ្វើបាប​ចិត្ត​លោក និង​កំពុង​បន្ត​អាជីព​នៅ​ក្នុង​ក្រុម​របស់​លោក​ផង​ដែរ ។

យ៉ាងណា​ក្តី​នេះ ជា​ការ​លើក​ឡើង​និង​ដាក់​ការ​សង្ស័យ​របស់​ក្រុម​អ្នក​តាមដាន​ខាង​សិល្បៈ​មួយ​ចំនួន​ប៉ុណ្ណោះ ចំណែក​ទាំង​នាយ ហុង ដា​និង នាង​ឃ្មឹ​ប​«​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ៕

 

Comments

comments