អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក ហ៊ាន វណ្ណ​ហន បាន​និយាយ​ថា ក្រសួង​មិន​អាច​ធានា​ទីផ្សារ​សម្រាប់​វិស័យ​ដំឡូង​មី​បាន​ទេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការ​ទទួលខុសត្រូវ ខណៈ​លោក​ទទួលស្គាល់​ថា តម្លៃ​ដំឡូង​បាន​ធ្លាក់​ចុះ​ខ្លាំង​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុ​ផា​រី បាន​និយាយ​ប្រាប់​គេហទំព័រ​ក្នុងស្រុក​ថា​កសិករ និង​ក្រសួងកសិកម្ម ត្រូវ​តែ​ធ្វើ​ការងារ​ដោយ​វៃឆ្លាត​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​ជុំវិញ​ការ​ដាំ​ដុះ​របស់​ប្រទេស​ផ្សេង​ទៀត និង​ការ​ជ្រើសរើស​ការ​កំណត់​ពេលវេលា​សម​ស្រប​សម្រាប់​ការ​ដាំ​ដុះ​នៅ​ពេល​តម្រូវការ និង​ទីផ្សារ​ត្រូវការ​។

ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទសួរ​អំពី​ដំឡូង​មី​ធ្លាក់​ថ្លៃ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ដោយ​ក្នុង​មួយ​គីឡូ​ធ្លាក់​ចុះ​មក​ត្រឹម​១០០​រៀល ឬ ១​តោន​តម្លៃ​ប្រមាណ​១១០​ដុល្លារ ខណៈ​ដែល​ឆ្នាំទៅ​មិ​ញ​១​តោន​មាន​តម្លៃ​១៧០​ដុល្លារ​៕

 

 

Comments

comments