ទីបំផុត​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​អូស្ត្រាលី Jeff Horn ស្គាល់​រសជាតិ​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBO welterweight ហើយ ក្រោយ​ផ្តួលស្តេច​ប្រដាល់​អាជីព​របស់​ហ្វី​លី​ពី​ន កីឡាករ មេ​នី ប៉ា​គី​អៅ Manny Pacquiao ដោយ​ពិន្ទុ​ឯកច្ឆន្ទ ១១៧-១១១ ១១៥-១១៣ និង ១១៥-១១៣ ដែល​ទើប​បញ្ចប់​មុន​នេះ ក្នុង​ការ​ប្រកួត​ចំនួន១២​ទឹក​ពេញ (៣​នាទី​/​ទឹក​) នេះបើតាម​សារព័ត៌មាន BBC បាន​ចេញផ្សាយ​មុន​នេះ​បន្តិច ។

កីឡាករ​វ័យ​២៩​ឆ្នាំ បាន​ប្រើ​កណ្តាប់ដៃ​វ៉ៃទៅ​លើ​ជើង​ខ្លាំង Manny Pacquiao យ៉ាង​សន្ធាប់​ចាប់ពី​ទឹក​ទី១ នៅ​លើ​សង្វៀន Suncorp Stadium ស្ថិត​ក្នុង​ទីក្រុង Brisbane នៃ​ប្រទេស​អូស្ត្រាលី​ ។

 ​

Comments

comments