គ្រូ​ប្រដាល់​កម្សត់​ម្នាក់ គឺ លោក នួន ភារ​ម្យ ជា​អតីត​កីឡាករ​ប្រដាល់​ល្បីល្បាញ​មួយ​រូប ស្ថិត​ក្នុង​សភាព​យ៉ាប់យ៉ឺន លើកដៃ​អង្វរ​ដល់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់ មេត្តា​ផ្តល់​ឱកាស​ឲ្យ​កូនសិស្ស​បាន​ឡើង​ប្រកួត​ផង ។ លោក ថា បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​លំបាក ណាមួយ​ត្រូវ​ចំណាយ​ថវិកា​ជួល​ដី​សម្រាប់​ធ្វើ​ក្លឹ​ប​នៅ​ឯ​ក្រុង​តា​ខ្មៅ​ដែល​មាន​លក្ខណៈ​តូច​ង្អៀ​ត ជាង​នោះ​ទៅ​ទៀត មាន​ចម្ងាយ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​នី​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់​ថា កាលពី​កន្លង​ទៅ​គាត់​តែងតែ​បញ្ជូន​កូនសិស្ស ឲ្យ​ទៅ​ចូលរួម​ផ្គូរ​ផ្គង​ប្រកួត តាម​ស្ថានីយទូរទស្សន៍​ជា​ច្រើន​លើក​ច្រើន​សារ តែ​មិន​ដែល​មានឱកាស​បាន​ប្រកួត​ទេ ។ កត្តា​នេះ​ធ្វើ​អោយ​ក្លឹ​ប​ប្រដាល់​ដ៏​កំសត់​របស់​លោក​ស្ទើរតែ​បិទទ្វារ​ទៅ​ហើយ​។ លោក​បន្ត​ថា ព្រោះតែ​ចង់​អភិរក្ស​វិស័យ​គុន​ខ្មែរ ដែល​ជា​កេរ្តិ៍​តាំងពី​ដូនតា​បន្សល់​ទុក​យូរលុង​ណាស់​មក​ហើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​លោក មិន​បោះបង់​ដែរ ។

និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង និង​គ្រាំ​ចិត្ត​ស្ទើរ​ធ្លាយ​ទ្រូង លោកគ្រូ នួន ភារ​ម្យ ថា ” បើ​មិន​ផ្តល់​ឱកាស​ឲ្យ​កូនសិស្ស​ខ្ញុំ​បាន​ឡើង​រិញ​វាយ​ដូច​ក្លឹ​ប​ផ្សេង​ៗ សូម​ផ្តល់​ឱកាស​ឲ្យ​គាត់ ដែល ជា​គ្រូ​ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ ឡើង​វាយ​ផង​ដើម្បី​បាន​កម្រៃ​ខ្លះ​ចិញ្ចឹមជីវិត និង​ដំណើរការ​ក្លឹ​ប​ប្រដាល់ នេះ ទៅ​មុខ​ទៀត​។

ក្នុង​នោះ​ដែរ​លោកគ្រូ នួន ភារ​ម្យ សូម​ស្នើ​ដល់​សប្បុរសជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មេត្តា​ជួយ ឧបត្ថម្ភ​គាំទ្រ​ដល់​ក្លឹ​ប​ប្រដាល់​គាត់​ផង ព្រោះ​បច្ចុប្បន្ន​កំពុង​ប្រឈម​និង​ការ​លំបាក​ណាមួយ​ត្រូវ​ចំណាយ ថវិកា​ជួល​ដី​សម្រាប់​ធ្វើ​ក្លឹ​ប នៅ​ឯ​ក្រុង​តា​ខ្មៅ​ដែល​មាន​លក្ខណៈ​តូច​ង្អៀ​ត ។ ជាង​នោះ​ទៅ​ទៀត មាន​ចម្ងាយ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ។

ប្រសិនបើ សាធារណៈជន មាន​សទ្ធា​ជ្រះថ្លា​និង​ចង់​ជួយ​លោកគ្រូ នួន ភារ​ម្យ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​លោកគ្រូ​ផ្ទាល់ តាម​រយៈ​លេខ ៖ 012 43 5665 ៕

Comments

comments