បែកធ្លាយ​ព័ត៌មាន​ថា តារា​កំប្លែង​រូប​ស្រស់​ក្នុង​ក្រុម នាយ​ក្រឹម ស្រី​លាភ កំពុង​ពពោះ​កូនភ្លោះ​មាន​អាយុ​ចំនួន ៤ ខែ ទាំង​មិន​ធ្លាប់​ប្រកាស​ដំណឹង​រៀប​ការ​ប្តី ក្រៅពី​សាយ​រន្ទឺ​នូវ​ទំនាក់ទំនង​ស្នេហា​នឹង​មេ​កើយ​នោះ តែ​យ៉ាងណា​ដំណឹង​នេះ បែរជា​ត្រូវ​បាន​មហាជន ថា​ម្ចាស់​ទារក​ភ្លោះ​ក្នុង​ពោះ ស្រី​លាភ គ្មាន​នរណា​ក្រៅពី នាយ​ក្រឹម នោះ​ឡើយ​។

ថ្មី​ៗ​នៅ​ក្នុង​បណ្តាញ​សង្គម ក្រៅពី​ទម្លាយ​រូបថត នាយ ក្រឹម បណ្តើរ ស្រី​លាភ ក្នុង​ដំណើរ​កម្សាន្ត ដែល​មាន​វត្តមាន​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង​ប្រពន្ធ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា តារា​កំប្លែង​ក្នុង​ក្រុម​នាយ​ក្រឹម​កញ្ញា​ស្រី​លាភ កំពុង​ពពោះ​កូន​ដំបូង​ភ្លោះ ៤ ខែ​។

ការ​ទម្លាយ​ពី​ក្រុម​តារា​សិល្បៈ​រួម​អាជីព​នឹង ស្រី​លាភ ហើយ ក៏​ពោល​សរសើរ ស្រី​លាភ ថា នាង​គឺជា​តារា​កំប្លែង​រូប​ស្រស់ និង​និយម​តុបតែង​ខ្លួន​ដូច​នារី​សម័យ​ថ្មី ឃ្យូ​ត​ៗ មើលទៅ​គួរ​ឲ្យ​ក្នាញ់​ផង​ដែរ​នោះ ពួក​គេ​ក៏​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ស្រី​លាភ លេចមុខ​មាត់​នៅ​ក្នុង
អាជីព​សិល្បៈ ក៏​ដោយសារ នាយ ក្រឹម ជួយ​យឹតយោង ដែល​ជា​ថ្នូរ​នឹង​ការ​ស្ម័គ្រ​ស្នេហ៍ ទោះ​ដឹង​នាយ​ក្រឹម មាន​ប្រពន្ធ​កូន​ក៏​ដោយ ហើយ​រហូត​ពេល​នេះ​ស្រី​លាភ ក៏​គ្មាន​ជម្រើស រើស​ស្នេហ៍​ដូរ​រក​អ្នក​ថ្មី​ក្រៅពី មេ​កើយ​ម្នាក់​នេះ​ដែរ​។

បន្ថែម​ពី​អំណះអំណាង​នេះ ស្រី​លាភ នាង​ក៏​សាទរ​នឹង​កំណើត​កូនភ្លោះ​នេះ​ដែរ ព្រោះថា នាង​ស្រឡាញ់​កូនស្រី ហើយ​ពេល​នេះ​កូន​ក្នុង​ផ្ទៃ​នាង គឺ​បាន​ស្រី​ទាំង​ពីរ​សម​តាម​បំណង​នាង​នោះ ប្រភព​ដដែល​ក៏​ទម្លាយ​ថា ចំណែក​សុខភាព​ស្រី​លាភ នាង​ប្រសើរ​ច្រើន ទាំង​រូប​សម្រស់​ក៏​កាន់តែ​ស្រស់​ស្អាត ដែល​នាង​សប្បាយ​ចិត្តនឹង​កំណើត​កូនភ្លោះ​ស្រី​។

តែ​យ៉ាងណា​ក៏​មាន​មនុស្ស​មិន​តិច​ទេ​ចង់​ដឹង​ថា កូន​ក្នុង​ផ្ទៃ​ស្រី​លាភ តារា​កំប្លែង​មុខស្រស់​នោះ មាន​ឪពុក​ជា​នរណា បើ​កន្លង​មក​មិន​ធ្លាប់​មាន​ដំណឹង​នាង​ដឹក​ដៃ​បុរស​ណា​ម្នាក់​ចូល​រោងការ​ក្រាប​ផ្ទឹម​ផង​ហ្នឹង ក្រៅពី​ល្បី​មាន​ទំនាក់ទំនង​ស្នេហា​នឹង​មេ​កើយ​គឺ​នាយ​ក្រឹម​នោះ​។ ប៉ុន្តែ​ជុំវិញ​រឿង ស្រី​លាភ តារា កំប្លែង ត្រូវ​បាន​មិត្ត​រួម​អាជីព​ទម្លាយ​ថា មាន​ផ្ទៃពោះ​នេះ នៅ​មិន​ទាន់​មានការ​បកស្រាយ​ពី​សាមីខ្លួន​ថា យ៉ាងណា​នោះ​ទេ ខណៈ​ដែល​ភ្នំពេញ ប៉ុស្តិ៍​មិន​អាច​ទាក់ទង​បាន​។

ដោយឡែក នាយ ក្រឹម ដែល​កំពុង​ស្ថិត​ក្នុង​ការ​ដាក់បន្ទុក​ពី​មហាជន​ថា កូន​ក្នុង​ពោះ ស្រី​លាភ ម្ចាស់​តំណក់ឈាម​នេះ​គ្មាន​អ្នក​ណា​ក្រៅពី​នាយ​ក្រឹម​នោះ នាយ បែរជា​ឆ្លើយ​ថា​៖ «​រឿង​នេះ​ខ្ញុំ​មិន​បានដឹង​ថា​គេ​ផ្សព្វផ្សាយ​យ៉ាងណា អ្នក​ណា​ទម្លាយ ខ្ញុំ​ក៏​អត់​ដឹង​»​។

បន្ទរ​នឹង​សម្ដី​បែប​ភ្ញាក់ផ្អើល​នេះ នាយ​ក្រឹម ក៏​ពោល​ថា​៖ «​រឿង​នេះ​បើ​ចង់​ដឹង​ច្បាស់​មាន តែ​សាមីខ្លួន​គេ​ទេ​។ មាន​តែ​សួរ​ស្រី​លាភ ចំណែកឯ​ខ្ញុំ​បើ​សួរ​ការងារ ស្រី​លាភ លេង​សិល្បៈ​ជាមួយ​យ៉ាងម៉េច​នោះ ខ្ញុំ​ជា​មេ​អាច​ឆ្លើយ​បាន​»​។

ព្រម​នឹង​ការ​ពិត​មិន​ទម្លាយ​ពី​សាមីខ្លួន​នោះ ក្នុង​បណ្តាញ​សង្គម ក៏​មានការ​ពោល​រអ៊ូ​នឹង​ភាព​មិន​ទទួលស្គាល់​ការ​ពិត​របស់​តារា​ផង​ដែរ ដែល​មតិ​ជា​ច្រើន​ដូច​ៗ​គ្នា​ថា កន្លង​មិនមែន​ទើបតែ​មាន ស្រី​លាភ ម្នាក់​ទេ ដែល​ព្យាយាម​លាក់បាំង​ការ​ពិត ពី​រឿងអាស្រូវ​ដែល​ខ្លួន​ប្រព្រឹត្ត​។

អ្នកសិល្បៈ​ច្រើន​ណាស់ ដែល​ដំបូង​ក៏​តាំង​ព្យាយាម​លាក់បាំង តែ​ក្រោយមក​មិន​អាច​លាក់​ជិត​ទើប​ចេញ​មក​សារភាព​។ តែ​ក៏​មាន​អ្នក​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម​ខ្លះ​គាំទ្រ ពូ​ក្រឹម និង ស្រី​លាភ​ដោយ​ពួក​គេ​បែរជា​លាន់មាត់​ថា សរសើរ​ទៅ ពូ​ក្រឹម មានសំណាង​ហើយ​បានកូន​ភ្លោះ​ស្រី នឹង ស្រី​លាភ​៕

អត្ថបទ​ភ្នំពេញ​ប៉ុស្តិ៍

Comments

comments