នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ព្រមាន​អំពី​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​ក្នុង​រដូវវស្សា​នេះ​។ ការ​ព្រមាន​នេះ គឺ​ស្រប​ពេល​ដែល​មាន​ជំងឺ​ផ្ដាសាយ​តាម​រដូវ​ផង និង​ជា​ពេល​ដែល​រដូវ​បុណ្យ​ទាន​ជិត​មក​ដល់​ផង​។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ មាន​ប្រសាសន៍​ថា ជំងឺផ្ដាសាយបក្សី​ប្រភេទ H5N1 នៅ​តែ​បន្ត​កើត​មាននៅ​លើ​សត្វ​បក្សី​ក្នុង​ទ្វីបអឺរ៉ុប អាហ្វ្រិក និង​អាស៊ី​នៅឡើយ បើ​ទោះជា​ការ​ឆ្លង​ជំងឺ​ទៅ​លើ​មនុស្ស​លែង​មាននៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បន្ត​ថា បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​ការ​លំបាក​ទប់ស្កាត់ និង​ត្រូវ​តាមដាន គឺ​ជំងឺផ្ដាសាយបក្សី​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​មេរោគ វីរុស ប្រភេទ H7N9 ដែល​ជា​អនុ​ក្រុម​របស់​ផ្ដាសាយ​បក្សី H5N1៖ «»​។

ជំងឺផ្ដាសាយបក្សី​ប្រភេទ H7N9 កើត​មាន​រប៉េះរប៉ោះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​គេ​រក​ឃើញ​ដំបូង​នៅ​ឆ្នាំ​២០១៣ ហើយ​ឆ្លង​មក​ប្រទេស​ឡាវ និង​វៀតណាម ភាគ​ខាងជើង​។ តារាង​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ប្រទេស​កម្ពុជា មិន​មាន​ករណី​ឆ្លង​ជំងឺផ្ដាសាយបក្សី​ទេ ចាប់តាំងពី​ឆ្នាំ ២០១៤ ស្រប​ពេល​ដែល​ប្រទេស​អេ​ហ្ស៊ី​ប បន្ត​មាន​រហូត​មក​ដល់​ឆ្នាំ​២០១៧​។ រីឯ​ជំងឺផ្ដាសាយបក្សី​ប្រភេទ H7N9 គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​ពិភពលោក​មាន​ករណី​សរុប ១.៥៣៣​ករណី ហើយ​ស្លាប់ ៥៩២​នាក់​។ ក៏​ប៉ុន្តែ​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បញ្ជាក់​ថា ករណី​ជំងឺផ្ដាសាយបក្សី ប្រភេទ H7N9 នេះ មិន​ទាន់​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅឡើយ​ទេ​។

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​មួយ​រូប​ទៀត គឺ​វេជ្ជបណ្ឌិត តេ​ង ស្រី មាន​ប្រសាសន៍​ថា ជំងឺផ្ដាសាយបក្សី​ទាំង​ពីរ​ប្រភេទ​នៅ​តែ​មាននៅ​លើ​សត្វ​មាន់​ទា ឯ​រោគ​សញ្ញា​ជំងឺផ្ដាសាយបក្សី​ទាំង​ពីរ​ប្រភេទ និង​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា ហៅ​ថា មើ​ស (MERS) គឺ​បង្ហាញ​ឡើង​ចន្លោះ​ពី ៧ ទៅ ១៤​ថ្ងៃ​បន្ទាប់​ឆ្លង​៖ «​គ្រុនក្ដៅ ក្អក ហើយ​និង​ពិបាក​ដកដង្ហើម​»​។

វេជ្ជបណ្ឌិត តេ​ង ស្រី ក៏​អំពាវនាវ​ដល់​អ្នក​កាន់សាសនា​មូ​ស្លី​ម ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា​ហៅ​ថា មើ​ស (MERS) ដែរ ពេល​ទៅ​ចូលរួម​បុណ្យ​ហា​ជ នៅ​ប្រទេស​អា​រ៉ាប់​៖ «»​។

វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បញ្ជាក់​ថា ក្រសួងសុខាភិបាល បាន​ដាក់​ម៉ាស៊ីន​ស្កេ​ន​សម្រាប់​តាមដាន​ជំងឺឆ្លង​ផ្ដាសាយ​នៅ​តាម​ច្រក​ចេញចូល​អន្តរជាតិ​សំខាន់​ៗ ដូច​ជា​នៅ​វាល​យន្តហោះ កំពង់​ផែ និង​ច្រកព្រំដែន​។

ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ទាំងនេះ​ឆ្លង វេជ្ជបណ្ឌិត​ទាំង​ពីរ​ណែនាំ​កុំ​ឲ្យ​សត្វ​ដែល​ឈឺ​ងាប់ លាងដៃ​មុន​ពេល​បរិភោគ​អាហារ ខ្ទប់មាត់​ពេល​ក្អក ឬ​កណ្ដាស់ ទទួលទាន​សាច់​ឆ្អិន និង​កុំ​បរិភោគ​សាច់សត្វ​ឈឺ ឬ​ងាប់ និង​ដាក់​កុមារ​ឲ្យ​ឆ្ងាយ​ពី​មាន់ ឬ​ទា​ឈឺ ឬ​ងាប់​៕

អត្ថបទ ៖ RFA

Comments

comments