ការិយាល័យ​ព្រះ​បរមរាជវាំង​នៃ​ចក្រភព​អង់គ្លេស បាន​ប្រកាស​ផ្សាយ​រើស​អ្នកបម្រើ​លាងចាន​ម្នាក់​មក​បំរើ​ការ​នៅ​ក្នុង​ព្រះ​បរមរាជវាំង Buckingham ផ្ទាល់​តែ​ម្ដង ដោយ​ទទួល​បាន​ប្រាក់ខែ ១៧០០០​ផោន (​ប្រហាក់ប្រហែល ២២០០០​ដុល្លារ​សហរដ្ឋអាមេរិក​)​។

នេះ​បើ​យោង​តាម​ចេញផ្សាយ​ដោយ​ដេ​លី​ម៉េ​ល​ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​នៅ​ចក្រភព​អង់គ្លេស ។

បើ​តាម​ដេ​លី​ម៉េ​ល​ដដែល នៅ​ក្នុង​មុខ​តំណែង​នេះ​បេក្ខជន ឫ​បេ​ក្ខ​នារី មិន​ចាំបាច់​មានបទពិសោធន៍​ធ្វើការ​នោះ​ឡើយ ។

បេក្ខជន ឬ​បេ​ក្ខ​នារី​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ទ​ទួ​បាន​អាហារ​បី​ពេល​និង​ទទួល​បាន​សិ​ទ្ឋិ​ឈប់​សម្រាក​ចំនួន​៣៣​ថ្ងៃ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ផង​ដែរ ហើយ​បុគ្គលិក​អាច​រស់នៅ​ក្នុង​បរិវេណ​មួយ​ដ៏​សមរម្យ​នៅ​ជិត​ព្រះ​បរមរាជវាំង និង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​គ្រឹះ ឬ​វិមាន​នៃ​រាជវង្ស​ផ្សេង​ៗ​ទៀត ដែល​មាន​ដូច​ជា ប្រាសាទ​ប​ល​ម័​រ និង​ប្រាសាទ​ឡាំង​សឺរ ប្រសិនបើ​មានធុរៈ​ចាំបាច់​នៅ​ទីនោះ​៕