ខណៈ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​( SEA GAMES) លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​តាម​គម្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​វេ​ប​សាយ​ព័ត៌មាន​កីឡា​របស់​វៀតណាម​ចំនួន​២​បាន​ចុ​ុះ​ផ្សាយ​ថា ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​របស់​ខ្លូ​ន (U22) នឹង​យក​បាន​ពិន្ទុ​ដោយ​ស្រួល​ពី U-22 កម្ពុជា ។

បើ​តាម Web The Thao ក្រុម​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម​២២​ឆ្នាំ នឹង​ជួប​ក្រុម​ខ្សោយ​ដូច​ជា ទី​ម័​រ​ខាងកើត​, កម្ពុជា និង​ហ្វី​លី​ពី​ន មុន​ពេល​ជួប​ថៃ និង​ឥ​ណ្ឌួ​នេ​សុ​ី នៃ​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​នៅ SEA Games លើក​ទី​២៩ ហើយ​ថា​៣​ប្រកួត​ដំបូង​នោះ​ក្រុម​វៀតណាម​អាច​រកបាន​៩​ពិន្ទុ​ពេញ​។

ចំណែក​វេ​ប​សាយ​វៀតណាម​មួយទៀត​បាន​ចុះ​ផ្សាយ​ន័យ​ស្រ​ដៀង​គ្នា​ថា វៀតណាម ប៉ះ ទី​ម័​រ​ខាងកើត និង​កម្ពុជា ជា​ក្រុម​គីឡូ​ស្រាល​ជាង​ក្រុម​ខ្លាំង​ថៃ ឥណ្ឌូ​នេ​សុ​ី និង​ហ្វី​លី​ពី​ន​។ ដោយ​ការ​ប្រកួត​២​លើក​ដំបូង​នោះ​គឺ​អាចយ​កបាន​៦​ពិន្ទុ​យ៉ាង​ស្រួល​»​។

មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រី​សហ​ព័​ន្ឋ​កីឡាបាល់ទាត់​ខ្មែរ​និង​គ្រូបង្វឹក​ជម្រើសជាតិ​ខ្មែរ​អាយុ​ក្រោម​២២​ឆាំ្ន ជនជាតិ​ប្រេ​ស៊ី​ល លោក Leonardo Vitorino ក៍​ដូច​ជា​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត ។

ក្រុម U22 ខ្មែរ ស្ថិត​នៅ​ក្នុង​ពូ​ល B ហើយ​ដែល​ត្រូវ​ជួប​ប្រកួត​ដំបូង​ជាមួយ​ក្រុម U22 ថៃ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ (​សូម​បញ្ជាក់​ថា​បាល់ទាត់​តែ​ប្រកួត​មុន​ការ​ចាប់ផ្តើម​ផ្លូវការ​) ហើយពីរ​ថ្ងៃ​ក្រោយមក​នឹង​ត្រូវ​ជួប​វៀតណាម​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ។

បន្ទាប់​ពី​ជួប​ក្រុម​ខ្លាំង​ទាំង​ពីរ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ខ្មែរ​អាយុ​ក្រោម​២២​ឆ្នាំ​នឹង​ត្រូវ​ធ្វើការ​ធ្ងន់​បន្ត​ទៀត​ដោយ​ជួប​ប្រកួត​ជាមួយ​ហ្វី​លី​ពី​ន​នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ជួប​ទី​ម័​រ​ឡេ​ស​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ សីហា មុន​ពេល​ជួប​ប្រកួត​ចុង​ក្រោយ​ជាមួយ​ឥណ្ឌូ​នេ​ស៊ី នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែសីហា ៕

 

 

Comments

comments