អតីត Miss Global Cambodia ឆ្នាំ ២០១៦ កញ្ញា​សូ អេ​ន​ណា លេច​ការ​សរសើរ​ច្រើន ក្រោយ​ពី​នាង​ហ៊ាន​ថត និង​បញ្ចេញ​ភាព​ស្រស់​ស្អាត​ជា​ច្រើន​ប្លង់​។ ទន្ទឹម​នឹង​កា​រស​សើរ​នាង​នេះ​នាង​ក៏​ព្រួយបារម្ភ​នឹង​ការ​រិះគន់​ផង​ដែរ​។

ថ្មី​ៗ​នេះ​តារា​សម្ដែង និង​ម៉ូ​ដែល​កញ្ញា សូ អេ​ន​ណា បាន​បង្ហោះ​រូបភាព​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​ជា​ច្រើន​សន្លឹក​តាម រយៈ​បណ្ដាញ​សង្គម ។​រូបភាព​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប្រុស​ៗ​មួយ​ចំនួន​មើល​ស្ទើរ​ភ្លេច​ដកដង្ហើម​។ ក្រោយ​ទម្លាយ រូប លេងខ្លួន​មួយ​ឈុត​ធំ​នេះ​នាង​កំពុង​តែ​ព្រួយបារម្ភ​ព្រោះតែ​ខ្លាច​រង​ព្រនុង​រិះគន់​ពី​ទស្សនិកជន​។

តារា​ស្រី​វ័យ​២៥​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​កន្លង​មក​នាង​ពុំ​ធ្លាប់​បង្ហោះ​រូបភាព​បែប​នេះ​ទេ ប៉ុន្ដែ​ដោយសារ​តែ​នាង​ជាតា​រា ម៉ូ​ដែល ទើប​នាង​សម្រេចចិត្ដ​បង្ហោះ​រូប​ទាំងនោះ​ជា​សាធារណៈ​ឱ្យ​បានឃើញ​ពី​ទេព​កោសល្យ​នៃ​ការ​ថតរូប​បែប Fashion របស់​នាង​។

កញ្ញា​បន្ដ​ថា រូបភាព​នេះ​ត្រូវ​បាន​ថត​ដោយ​ជាង​ថត​ជនជាតិ​បារាំង​ដោយ​គេ​បាន​សំណូមពរ​នាង​ឱ្យធ្វើ​ជា​ម៉ូ​ដែល ដើម្បី​យក​ទៅ បង្ហោះ​លើ​គេហទំព័រ​របស់​គេ​។ នាង​ទទួលស្គាល់​ថា សង្គម​ខ្មែរ​យើង​ហាក់​មិន​ទាន់​ទទួល យក​នូវ រូបភាព​បែប​នេះ​ទេ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​សម្រេចចិត្ដ​បង្ហោះ​រូប​នេះ​ឡើង​ដោយសារ​តែ​នាង​គិត​ថា នាង​ជាតា​រា ម៉ូ​ដែល​។ ម្យ៉ាង​ភាព​សិច​ស៊ី​នេះ​នៅ​មាន​កម្រិត​នៅឡើយ វា​មិន​ទាន់​ជ្រុល​ហួសហេតុ​នៅឡើយ​ទេ​។

នាង​នៅ​តែ​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ​អំពី​ការ​រិះគន់ ពិសេស​ក្រោយ​ពេល​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ចាប់អារម្មណ៍ កាន់តែ​ខ្លាំង​មក​លើ​រូបថត​នាង ហើយ​ក៏​បារម្ភ​នឹង​ការ​រ​ចែកចាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផង​ដែរ​។

នាង​និយាយ​បង្ការ​ទុកជា​មុន​ថា​ប្រសិនបើ​មានការ​រិះគន់​ខ្លាំង​នាង​នឹង​ធ្វើការ​បកស្រាយ និង​សុំ​ទោស​ដោយ​ផ្ទាល់ ផង​ដែរ​។​ជាមួយ​គ្នា​នេះ​នាង​ក៏​ស្នើ​ឲ្យ​មានការ​យោគយល់​ចំពោះ​នាង​ផង​ដែរ​៕

អត្ថបទ nokorwat

 

Comments

comments