រាជរដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០០​ដល់​២០១៥ បំណុល​បរទេស​ដែល​កម្ពុជា​ជំពាក់​មាន​ចំនួន​ជាង​៥០០០​លាន​ដុល្លារ ក្នុងនោះជំពាក់ចិនច្រើនជាងគេ ខណៈ​ខាង​មន្ត្រី​សង្គម​ស៊ី​វិល​និង​បក្ស​ប្រឆាំង​មួយ​ចំនួន​ថា​កម្ពុជា​ជំពាក់​បំណុល​បរទេស​ប្រមាណ​៧០០០​ទៅ​៨០០០​លាន​ដុល្លារ ។

ដោយឡែក ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្សូ​រ៉ូ​កម្ពុជា ដែល​មាន​សមាជិក​មក​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​១៣២ ស្ថាប័ន បាន​បង្ហាញ​របាយការណ៍​ថា មក​ដល់​ឆ្នាំ​២០១៦ ពលរដ្ឋ​កម្ពុជា​ចំនួន ២ ០៩៧ ៨៥៣​នាក់ បាន​ជំពាក់​បំណុល​ធនាគារ​ក្នុង​ទឹកប្រាក់​ចំនួន ១២,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​រាជធានី​ភ្នំពេញ​ទទួល​កម្ចី​សរុប​ច្រើន​ជាងគេ​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ខេត្តសៀមរាប កណ្តាល បាត់ដំបង កំពង់ចាម មាន​ទឹកប្រាក់​កម្ចី​ចន្លោះ​ពី​៥០០ ទៅ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕