កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​ព្រំដែន​ខ្មែរ​-​យួន បាន​ជជែក​គ្នា​រយៈពេល​ជិត​៦​ម៉ោង គិត​ទាំង​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​សេចក្តីរាយការណ៍​បានអោយ​ដឹង​ថា កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​ព្រំដែន នៅ​ថ្ងៃ​ទី​៨ ក​ក្ត​ដា ២០១៥ គឺ​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួន ។

យ៉ាងណា​ក៏​ដោយ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​លោក Ho Xuoan So អនុរដ្ឋមន្ត្រី​ការ​បរទេស​យួន នៅ​តែ​ពុំ​មាន​លទ្ធផល​ដដែល សម្រាប់​កិច្ចប្រជុំ​ថ្ងៃ​ទី​ពីរ នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី ។

ប្រភព​បន្ត​ថា កិច្ចប្រជុំ​ក្រុមការងារ​ព្រំដែន​ទាំង​ពីរ នឹង​បន្ត​ជួប​គ្នា​នៅ​ព្រឹកស្អែក​ទៀត ដែល​អាច​នឹង​មាន​លទ្ធផល​ នៅ​ក្រោយ​ជំនួប​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិនដឹង​ថា លទ្ធផល​នោះ​អាច​នឹង​ទទួលយក​បាន ឫ​យ៉ាងណា​នោះ​ទេ ។ អង្រុត​នឹងផ្សាយ​ពិស្តា​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ៕

Comments

comments