ភ្នំពេញ ៖ លោក សុខ ជំនោរ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកនិពន្ធ​ចម្រៀង និង​ជា​អ្នកនិង​​ដ៍​ល្បីឈ្មោះម្នាក់ បាន​ភ្ជាប់ពាក្យ​យ៉ាង​អ​ធឹ​ក​អធមកាលពី​ព្រឹក​ថ្ងៃ​ទី​៦ សីហា ២០១៧​នេះ ដោយ​មាន​តារា​សិល្ប​: និង​ផលិតករ​ជា​ច្រើន​បានចូលរួម ។

លោក​សុខ ជំនោរ បានអោយ​ដឹង​ថា គូ​ដណ្ដឹង​របស់​លោក​គឺ​កញ្ញា ស្រី សុ​រង្សី ដោយ​លោក​បាន​បំពេញមុខ​នាង​ដោយ​ពី​ធី​ភ្ជាប់ពាក្យ​យ៉ាង​ពេញ​មុខ ។ អនាគត​ភរិយា​របស់​លោក ត្រូវ​គេ​មើលឃើញ​ថា​ មាន​រូប​សម្រស់​មិន​ចាញ់​អ្នក​ចាស់ប៉ុន្មានទេ ហើយ​មាន​វ័យក្មេង​ថែមទៀត​ ។

ពិធី​ភ្ជាប់ពាក្យ​របស់​លោក គឺ​បាន​បង្ហាញ​ថា នេះ​ជា​ការ​សម្រេចចិត្ត​ទទួលយក​ស្នេហា​ថ្មី ហើយ​ចំពោះ​ចំណង​ស្នេហ៍​រវាង​លោក​និង​អ្នក​ចាស់​ ដែល​បាន​បែកបាក់​គ្នា​ហើយ​នោះ មិន​អាច​ត្រឡប់​ក្រោយ​ឡើយ បើ​ទោះបីជា​មានការ​ប៉ាន់​ស្មានជា​ច្រើន​ថា អ្នក​ទាំង​២​នឹង​អាច​ត្រូវរ៉ូវ​គ្នា​វិញ ក្នុង​ពេល​ណាមួយ ។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក សុខ ជំនោរ បាន​បង្ហោះ​រូបភាព នៃ​សកម្មភាព​រៀបចំផ្ទះ និង​សំ​ណេ​រ​ដ៍​ផ្អែមល្ហែម​ថា «ថ្ងៃអាទិត្យ ១៩២០ដង​ ហើយ​ថ្ងៃ​៦ខែសីហា ៤០​ដង ​ហើយតែ​ថ្ងៃអាទិត្យ ៦សីហា ២០១៧​នេះ​ដែល​រំភើប​ និង​រីករាយ​បំផុត ក្នុង​ការ​ចាប់ផ្តើម​សាង​ផ្លូវ​ជីវិត​ជាមួយ​គ្នា ​។ អូន​មិនមែន​Fan បង​មិនមែន​idol
ពួក​យើង​ជា​ដៃគូ​ជីវិត​អមតៈ​ ។ ឯកជន​ភាព​របស់​យើង​ចាប់ផ្តើម​ពី​ថ្ងៃនេះ»​ ។

បន្ថែម​លើ​នេះបើតាមគូស្នេហ៍របស់លោក សុខ ជំនោរ បាន​​បញ្ជាក់​លើហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ថា ជំនោរ ​និង​សុ​រង្សី នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ នៅ​ខែវិច្ឆិកា ២០១៧ ខាង​មុន​នេះ​ហើយ ៕

Comments

comments