លោក ទៀ សុខា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្ត​សៀ​ុ​ម​រាប​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ។

ពិធី​ប្រកា​សយ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ថ្លែង​ក្នុង​ឱកាស​នោះ​លោក លេង វី បាន​ផ្ដាំផ្ញើ​ដល់ លោក ទៀ សីហា ដែល​ទើប​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប​នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឲ្យ​បាន​ល្អ និង​ត្រូវ​បង្កើន ការ​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ចៀសវាង​នាំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ផ្សេង​ៗ ៕

Comments

comments