ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពែ​ក​មី នៅ​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៧ សីហា ២០១៧ នេះគណនី​ហ្វេ​ស​ប៊ុ​ក​ទី​២ ឈ្មោះ Pek Mi របស់​លោក ត្រូវ​បាន​ចោរលួច​បាត់​ទៀត​ហើយ បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ទី​១​មានឈ្មោះ Pek Mi CBS ត្រូវ​បាន​គេ​លួច​កាលពី​ម្សិលមិញ​នេះ ។

លោក ហេង ឡុ​ង បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រកាស​ថា គណនី​ទី​២​របស់​នាយ ពែ​ក មី ត្រូវ​បាន​គេ​លួច​ទៀត​ហើយ មុន​នេះ​៣០​នាទី ជួយ​ស៊ែរ អោយ​លោក​ចោរ​សប្បាយ​ផង ហើយ​ពែ​ក​មី​ផ្តាំ​សួរ​ថា តើ​លោក​ដឹង​ថា ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា​ទេ ? ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ទី​១​របស់​តារា​កំប្លែង​នាយ ពែ​ក​មី ត្រូវ​បាន​គេ​លួច ហែក​ចូល​យក​គណនី​ហ្វេ​ស​ប៊ុ​ក​ទៅ​គ្រប់គ្រង​កាលពី​ម្សិលមិញ​នោះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា នេះ បាន​បង្ហោះ​រូបថត មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​សន្លឹក ភ្ជាប់​នឹង​សារ​វាយប្រហារ​ដ៏​អសុរ​ស​ផង​ដែរ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​នាយ ពែ​ក មី បាន​បកស្រាយ ខណៈ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ក្រសួងមហាផ្ទៃ ដោយ​រួម​ជាមួយ​លោក ហេង ឡុ​ង លោក ក៏​ធ្វើការ​អង្វរ​យ៉ាង​ទ​ទួ​ច​ដល់​មជ្ឈដ្ឋាន​មហាជន កំពុង​យល់​ច្រឡំ​លើ​ឈ្មោះ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ពែ​ក មី សូមកុំ​រិះគន់​ខ្ញុំ អា​ពែ​ក មី អា​ឆ្កែ អា​ថោកទាប អី ព្រោះ​នេះ​មិនមែន​ជា​ច​រិ​ក​ខ្ញុំ​ទេ »​ ។

នាយ ពែ​ក មី ក្នុង​វី​ដេ​អូ​ផ្សាយ​ផ្ទាល់ ទ​ទួ​ច​សុំ​បងប្អូន​មុន​នឹង​រិះគន់ ពែ​ក មី សូម​បងប្អូន ពិចារណា​សិន ព្រោះ​ម្សិល​ម៉ិ​ញ​ខ្ញុំ​បាន​ឡាយ ប្រាប់​ថា ហ្វេ​ស​ប៊ុ​ក​ខ្ញុំគេ​ហែក​ហើយ ។ នាយ ក៏​បាន​បញ្ជាក់​ទៀត​ថា ការ​សរសេរ ការ​ផុស​រូប​នេះ​ពាក់ព័ន្ធ​នឹង​នយោបាយ​អី​នោះ មិនមែន​ជា​ការ​ពិត​ទេ ។ បងប្អូន​គួរ​យល់​ខ្ញុំ​ពែ​ក មី មិនមែន​ជា​មនុស្ស​បក្សនយោបាយ​ណា​ទេ ខ្ញុំ​ជា​មនុស្ស​កណ្តាល មនុស្ស​របស់​មហាជន ចឹ​ង​បងប្អូន​ហ្វេ​ស​ប៊ុ​ក​ដែល​រិះគន់​ថ្នាក់ដឹកនាំ​បក្សនយោបាយ រូប​នឹង​រូប​លិង្គ មិនមែន​ជា​ចេតនា ពែ​ក​មី​ទេ »​ ។

នាយ ពែ​ក​មី ក៏​បាន​បញ្ជាក់​ថា «​ពេល​នេះ​ខ្ញុំ​បាន​មក​ដល់​ក្រសួងមហាផ្ទៃ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ពី​រឿង​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ ដែល​ជនខិលខូច ហែក​យក​ទៅ​លេង​រិះគន់​ទៅ​លើ​ប​គ្ស​នយោបាយ » ៕

Comments

comments