មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ពិនិត្យ​មុខ​បន្លែ ផ្លែ​ឈើ​និង​ទំនិញ​ចំនួន​២៨​មុខ នៅ​ក្នុង​ផ្សារ​តាកែវ និង​បាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា ។

បើ​តាម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ បាន​និយាយ​ថា មុខម្ហូប​បន្លែ​ទាំង​៤​មុខ ដែល​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​ខាងលើ​នេះ គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ឌិន ខេត្តតាកែវ ។

ក្រៅពី​រក​ឃើញ​សារធាតុ​គីមី​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា មន្ត្រី​ជំនាញ​ក៍បាន​ពិនិត្យ​មុខទំនិញ​គំរូ​ចំនួន​៥៦​មុខ​ទៀត​នៅ​លើ​រថយន្ត​ចល័ត​និង​បាន​រក​ឃើញ​សារធាតុ​ប៉ូ​រ៉ា​ក់លើ​គុយទាវ​បាញ់​កាញ់​ផង​ដែរ ៕

Comments

comments