ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត្យ សុខ ទូច បាននិយាយថា «សម្តេច ហេង សំរិនទេ ដែលយកដី​វៀតណាម​នៅ ព្រោះទម្លាក់ផែនទីទៅ ដីលោកតា ហេង សំរិន ឬ សម្តេច ហេង សំរិន បានទៅលើវៀតណាម ប៉ុន្តែគាត់(លោកប្រធានរដ្ឋសភា ហេង សំរិន) រស់នៅយូរហើយ » ។

គិតត្រឹមវេលាម៉ោង២និង៤៨នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នំា២០១៧នេះ មិនទាន់មានប្រតិកម្មភ្លាមៗនៅ​ឡើយ​ទេពីលោក ហេង សំរិន ផ្ទាល់ ក៍ដូចជាមន្រ្តីជាន់ខ្ពស់រដ្ឋសភាជាតិ ។

នៅ​ក្នុង​សន្និសីទកាសែត​ស្តី​ពី​បញ្ហា​ព្រំដែន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ លោក សុខ ទូច បាន​បញ្ជាក់​ទៀត​ថា​«​ភូមិ​គ្រឹះ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដែល​នៅ​ខេត្ត​ត្បូងឃ្មុំ​សព្វ​ថ្ងៃនេះ ចំ​លើ​ដី​វៀតណាម ប៉ុន្តែ​សម្តេច​បាន​រស់នៅ​តាំងពី​យូរ​មក​ហើយ​» ។

បើ​តាម​លោក សុខ ទូច ដោយសារ​ឧទាហរណ៍​ខាងលើ ទើប​ឡាវ​ចង់​យក​រូបមន្ត​ដូច​ខ្មែរ ។

លោក​បន្ត​ថា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា -​វៀតណាម ប្រសិនបើ​មាន​កងទ័ព​វៀតណាម ណាមួយ​ឈរជើង​លើ​ទឹកដី​កម្ពុជា ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន ត្រូវ​រាយការណ៍​មក​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​មាន​វិធានការ​ភ្លាម​ៗ ។

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ដែល​ទើប​ឡើង​កាន់​តំណែង​បាន​បញ្ជាក់​បន្ថែម​ថា ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន តែងតែ​ប៉ះពាល់​ដី​ពលរដ្ឋ​ហើយ ប៉ុន្ដែ​ច្បាប់​បាន​កំណត់​ថា ១០០​ម៉ែត្រ ពី​ព្រំដែន ពលរដ្ឋ​មិន​អាច​ធ្វើ​ដំណាំ​កសិផល​បាន​នោះ​ទេ ។ លោក​ថា សព្វ​ថ្ងៃនេះ រាជរដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ តាម​បន្ទាត់​ព្រំដែន ដើម្បី​ឲ្យ​ពលរដ្ឋ ធ្វើ​ដំណើរ មើល​ព្រំដែន ងាយស្រួល និង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​ជិតខាង ដើម្បី​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន ខ្លាំង​ឡើង​៕

 

Comments

comments