អ្នកចម្រៀង​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ខ្មែរ លោក ខេមរៈ សិរីមន្ត បាន​ចាកចោល​ទ្រនំ​ចាស់​ពី​ផលិតកម្ម​សាន់​ដេ (Sunday) ទៅ​ច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ។

នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ RHM Family ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

យ៉ាងណា​ក៍ដោយ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​១៧​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​ភ្លាម​ៗ​បាន​ទេពី​លោក ខេមរៈ សិរីមន្ត និង​តំណាង​ផលិតកម្ម​សាន់​ដេ ក៍​ដូច​ជា​រស្មី​ហង្ស​មាស ៕

 

Comments

comments