កីឡាករ​ប្រដាល់សេរី​ក្បាច់គុន​ខ្មែរ លោក ម៉​ន សា​ម៉េ​ត មក​ពី​ក្លឹ​ប​ប្រដាល់​ព្រែក​ឯង​កីឡា​បាន​ប្រកួត​ឈ្នះ​កីឡាករ​រួម​ជាតិ វឿ​ន សា​រិ​ន នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ។

បើ​ទោះបីជា​កីឡាករ ម៉​ន សា​ម៉េ​ត ឈ្នះ​ពិន្ទុ​មែន តែ​នៅ​លើ​ផ្ទៃមុខ​របស់​គេ​គឺ​មាន​ស្នាម​បែក​ហូរ​ឈាម​លើ​សង្វៀន រហូត​គ្រូពេទ្យ​ដេរ​មិន​តិច​ជាង​១០​ថ្នេរ​នោះ​ទេ ។

អ្វី​ដែល​គួរ​ឲ្យ​អាណិតអាសូរ​នោះ​ថែម​ទៀត ការ​ឡើង​សង្វៀន​ប្រដាល់​ប្រកួត​កាលពី​យប់មិញ​នេះ​ដែរ គឺ សា​ម៉េ​ត បាន​យក​ថវិកា​ដែល​ខ្លួន​ខិតខំ​ទាំង​កម្លាំងកាយ​និង​ចិត្ត​រហូត​សម្រាក់​ឈាម​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​នេះ យក​ទៅ​ជូន​ប្រ​ព​ន្ឋ​ឆ្លងទន្លេ ។

ជា​ការ​កត់សម្គាល់ កន្លង​មក​មាន​អ្នក​ប្រដាល់សេរី​គុន​ខ្មែរ និង​សកល​ច្រើន​នាក់ ដែល​ជួប​វាសនា​ជីវិត​មិន​ខុស​ពី​កីឡាករ ម៉​ន សា​ម៉េ​ត​ប៉ុន្មាន​នោះ​ទេ គឺ​កីឡាករ​ខ្លះ​ហូរ​ញើស​បែក​ឈាម​លើ​សង្វៀន រហូត​ខ្លះ​ពិការ​ដៃជើង ដើម្បី​យក​លុយ​តិចតួច​ពី​ប្រាក់​រង្វាន់​ទទួល​បាន​ជ័យជម្នះ​និង​ចាញ់​របស់​ខ្លួន យក​ទៅ​ព្យា​ល​ជំងឺ​ឪពុក​ម្តាយ និង​ផ្គត់ផ្គង់​ទ្រទ្រង់​ក្រុម​គ្រួសារ​ដែល​ជួប​ទុក្ខ​លំបាក​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ ។

ក្រៅពី​នេះ​មាន​អ្នក​ប្រដាល់​មួយ​ចំនួន ពេល​ចុះ​ពី​សង្វៀន​ប្រដាល់​វិញ ឆ្លៀត​ទៅ​រត់​ម៉ូតូឌុប ដើម្បី​យក​ថវិកា​មក​បំពេញ​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ថែម​ម​ទៀត ដោយសារ​ប្រាក់​តម្លៃ​ខ្លួន​លើ​សង្វៀន​តិចតួច​មិន​អាច​ប៉ះប៉ូវ​រាង​កាយ​និង​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ។

នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​សហ​ព័​ន្ឋ​កីឡាប្រដាល់​កម្ពុជា ក៍​ដូច​ជា​តំណាង​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​ដែល​មានកម្ម​វិធី​ប្រកួត​ប្រដាល់ ៕

Comments

comments