កីឡាករ​ប្រដាល់សេរី​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​០៥​រូប ដែក​ត្រូវ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​( SEAGAME )​លើក​ទី​២៩ នៅ​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ ត្រូវ​បាន​គណៈកម្មការ​បច្ចេកទេស​តម្រូវ​ឲ្យ​ស្លៀកខោ​មាន​អក្សរ​ថៃ ប៉ុន្តែ​មិនដឹង​ថា​អក្សរ​ថៃ​នោះ​សរសេរ​មាន​ន័យ​យ៉ាងដូចម្តេច​នោះ​ទេ ។

នេះ​បើ​យោង​តាម​ផេ​ក Cam-Sport ដែល​បង្ហោះ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ ។

បើ​តាម​ផេ​ក​ដដែល ក្រុម​កីឡាករ​គុន​ខ្មែរ​ទាំង​០៥​រូប បាន​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​ហើយ ហើយ​ពួក​គេ​មួយ​ចំនួន​នឹង​ធ្វើការ​ប្រកួត​នៅ​ថ្ងៃស្អែក​ទី​២៦ សីហា ដោយ​ក្នុង​នោះ កីឡាករ​ប៉ាន បឿន​និង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​សិង្ហ​បុរី នៅ​វេលា​ម៉ោង​១​រសៀល ក្នុង​ទម្ងន់ ៥៦​គីឡូក្រាម និង​កីឡាករ​ឡៅ ចិ​ត្រា នឹង​ធ្វើការ​ប្រកួត​ជាមួយ ឥណ្ឌូ​ណេ​ស៊ី នៅ​វេលា​ម៉ោង​២​រសៀល ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។

ចំណែក​នៅ​ថ្ងៃ​ទី​២៧ ខែសីហា កីឡាករ ឃឹម ឌី​ម៉ា នឹង​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ ម៉ា​ឡេ​ស៊ី នៅ​វេលា​ម៉ោង​១​រសៀល ក្នុង​ទម្ងន់​៦៣,៥​គីឡូក្រាម រីឯ​កីឡាករ មឿ​ន សុខ​ហុច នឹង​ត្រូវ​ប្រកួត​ជាមួយ​ថៃ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ក្នុង​ទម្ងន់ ៦៧​គីឡូក្រាម និង​កីឡាករ មឺ​ុ​ន សុភា នឹង​ត្រូវ​ប្រកួត​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី នៅ​វេលា​ម៉ោង​២​រសៀល ក្នុង​ទម្ងន់ ៧១ គីឡូក្រាម ។

នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ ពី​មន្ត្រី​ទទួល​ខុសត្រូវ​នៃ​សហ​ព័​ន្ឋ​កីឡាប្រដាល់​កម្ពុជា ក៍​ដូច​ជា​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជុំវិញ​ការ​ប្រកួត​ប្រដាល់សេរី​ដែល​តម្រូវ​ឲ្យ​កីឡាករ​ខ្មែរ ស្លៀកខោ​មាន​អក្សរ​ថៃ​នោះ ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្មែរ​យើង​បាន​បញ្ជូន​កីឡាករ​ប្រដាល់​ក្បា់ស​គុន​បុ​រណា​ខ្មែរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​២៩ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រោះ​កន្លង​មក ខ្មែរ​មិន​ធ្លាប់​ដែល​បញ្ជូន​ប្រភេទ​កីឡាប្រដាល់​សេរី​នេះ​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​នោះ​ទេ ព្រោះតែ​វិញ្ញាសា​កីឡា​ប្រភេទ​នេះ ត្រូវ​ថៃ​អះអាង​និង​ដាក់​ថា​ជា​ក្បាច់គុន​ដែល​មាន​ប្រភព​ដើម​ចេញពី​គេ (Muay THai​មុ​យ​ថៃ​) ខណៈ​ដែល​ថ្នាក់ដឹកនាំ​កីឡា​ខ្មែរ​ថា​ជា​ក្បាច់គុន​បុរាណ​ខ្មែរ ហើយ​ដែល​មក​ទល់​នឹង​ពេល​នេះ​ទាំង​ថៃ​និង​ខ្មែរ​សុ​ទ្ឋ​តែ​បាន​សុំ​ដាក់​បញ្ចូល​ក្បាច់គុន Muay THai (​មុ​យ​ថៃ​)​និង​ល្បុក្កតោ​ខ្មែរ​ទៅ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ៕

Comments

comments